ព័ត៌មានជាតិ

ចិននិយាយថា កាណាដាគឺជាអ្នក សមគំនិតរបស់អាមេរិក ក្នុងករណីរឿងក្រុមហ៊ុន Huawei

បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសចិន នៅថ្ងៃសុក្រនេះ បាននិយាយថាប្រទេសកាណាដាគឺជា អ្នកសមគំនិត ក្នុងកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីទម្លាក់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei និងបាននិយាយថា ប្រទេសកាណាដា គួរតែធ្វើការដោះលែងភ្លាមៗ នូវនាយកប្រតិបត្តិក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា លោកស្រី Meng Wanzhou កំពុងតែស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ និងកំពុងតែព្យាយាមគេចពីការធ្វើបត្យាប័នបញ្ជូនទៅសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ចំណងមិត្តភាពរវាងសហរដ្ឋអាមេរិក និងប្រទេសចិន បានជាប់គាំងដោយសារជម្លោះជំនួញ និងអនាគតនៃទីក្រុងហុងកុង ហើយទីក្រុងវ៉ាស៊ីនតោន កំពុងតែបញ្ចុះបញ្ចូលសម្ពន្ធមិត្តនានា ដូចជាអង់គ្លេសជាដើម មិនឲ្យប្រើប្រាស់សេវាកម្មបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei៕ ប្រែសម្រួល៖ប៉ាង កុង

To Top