ព័ត៌មានជាតិ

កម្មកររោងចក្រ កាត់ដេរ ស័ងលី ទាមទារឲ្យថៅកែ យកតំណាង ខ្លួនចូលធ្វើការវិញ

ភ្នំពេញ៖ ក្រុមកម្មកររោងចក្រកាត់ដេរ ស័ងលី ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស  សានតុង ក្រុងបាវិត ខេត្ត ស្វាយរៀង ទាមទារឲ្យក្រុមហ៊ុន និងអ្នកបញ្ជាទិញ ទទួលយកតំណាងរបស់ពួកគេ គឺអ្នកស្រី ឌី ភ័ស្ត ដែលត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារ កាលពីថ្ងៃទី១៨ មីនា ឆ្នាំ២០២០ កន្លងមក ចូលធ្វើការវិញ ខណអ្នកស្រី ក៏កំពុងមានផ្ទៃពោះផងដែរ។

បើតាមហ្វេសប៊ុក លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករ ទោះបី មន្ទីរការងារខេត្ត បានចេញលិខិតបង្គាប់ឲ្យក្រុមហ៊ុនយកអ្នកស្រី ឌី ភ័ស្ត ចូលវិញក៏ដោយ ក៏ក្រុមហ៊ុន នៅតែបដិសេធ មិនទទួលយកអ្នកស្រី ចូលធ្វើការវិញដែរ ។

ទាក់ទងនិងករណីនេះ លោកកំពុងធ្វើកិច្ចការជាមួយ ស្ថាប័នដៃគូក្រៅស្រុក ដើម្បីដោះស្រាយ  ការរំលោភបំពានច្បាប់ពីសំណាក់ក្រុមហ៊ុន៕

To Top