ព័ត៌មានជាតិ

ដំណើររឿងរ៉ាវ ខ្សែក្រវាត់មួយ ផ្លូវមួយ របស់ពួកគេ

អារម្ភកថា៖ មានយុវជនកម្ពុជាមួយក្រុម ក្នុងចំណោមពួកគេ អ្នកខ្លះទៅបន្តការសិក្សា នៅប្រទេសចិនជាច្រើនឆ្នាំ អ្នកខ្លះទៀតស្រឡាញ់ភាសាចិន ហើយមានក្តីស្រមៃចង់ ធ្វើការនៅលើទឹកដីប្រទេសចិន ស្របពេលប្រទេសចិន បានផ្ដួចផ្ដើមឡើងនូវគំនិត នយោបាយខ្សែក្រវាត់មួយ ផ្លូវមួយ។ នៅឆ្នាំ២០១៤ មានក្រុមហ៊ុនមួយចំនួន បានមកដល់ព្រះរាជាណាចក្រកម្ពុជា និងបានចូលរួមក្នុងការសាងសង់ អភិវឌ្ឍន៍ទីក្រុងក្នុងតំបន់ ហើយវាក៏បានបង្ហាញឲ្យឃើញថា ទីក្រុងមានការផ្លាស់ប្ដូរ ជារៀងរាល់ថ្ងៃផងដែរ វាជាក្តីស្រមៃរបស់យុវជន នៅព្រះរាជាណាចក្រកម្ពុជាដើម្បី ទទួលបាននូវឱកាសកាន់តែច្រើន និងអាចសម្រេចបានតាមប្រាថ្នា។ តោះទៅ ទស្សនាទាំងអស់គ្នានៅថ្ងៃនេះ។

យុវជនខ្មែរកើតឆ្នាំទសវត្ស៩០ ដែលមានភាពអស្ចារ្យ និង ប៉ិនប្រសប់ លោក សៅ ដារ៉ូ កើតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៩៤ នៅក្នុងភូមិមួយតូច ក្នុងព្រះរាជាណាចក្រកម្ពុជា គាត់បានចំណាយពេលវេលា កុមារភាពរបស់គាត់នៅទីនោះ ដោយភាពសាមញ្ញ និងរីករាយយ៉ាងខ្លាំង។ ផ្ទះរបស់គាត់នៅជិតសាលារៀនខុងជឺ នៅអាយុ ១៦ឆ្នាំ គាត់នៅរៀនថ្នាក់វិទ្យាល័យ ហើយគ្រានោះ គាត់មានចំណាប់អារម្មណ៍រៀនភាសាចិន ចំណែកឯអ្នកផ្ទះរបស់គាត់ក៏បាន ជំរុញលើកទឹកចិត្តគាត់អោយ សិក្សានៅសាលារៀនខុងជឺផងដែរ។

នៅសាលារៀនខុងជឺ គាត់បានដាក់ឈ្មោះ ជាភាសាចិនរបស់គាត់ថា “SAO DALUO” បន្ទាប់ពីឆ្លងកាត់ការសិក្សាមក គាត់ក៏ចាប់ផ្ដើមយល់ពីប្រទេសចិន ហើយក៏ចាប់ផ្តើម ស្រឡាញ់ចូលចិត្តជាមួយ នឹងវប្បធម៌ចិន។ សាលារៀនខុងជឺរៀនមិនអស់លុយទេ គាត់ខិតខំតស៊ូរៀនសូត្រ ដោយទៅរៀននៅសាលារៀន ខុងជឺរយៈពេលមួយម៉ោង បន្ទាប់ពីគាត់ចេញពីរៀននៅវិទ្យាល័យ របស់គាត់។

នៅឆ្នាំ២០១៤ ដារ៉ូ បានបញ្ចប់ការសិក្សាពី វិទ្យាល័យដោយឆ្លងកាត់ ការប្រឡងបាក់ឌុប គាត់ក៏បានទទួលអាហារូបករណ៍ ពីរដ្ឋាភិបាលទៅបន្តការសិក្សា នៅឯប្រទេសចិន។ មកដល់ប្រទេសចិនលើកទីមួយ អ្វីដែលត្រូវទៅនោះគឺទីក្រុងសៀងហៃ។ ទៅកាន់ទីក្រុងដ៏អស្ចារ្យមួយនេះ វាហាក់បីដូចជាធ្វើគាត់កំពុង ស្ថិតក្នុងក្តីស្រមៃអញ្ចឹង។ គាត់បានសិក្សានៅ សាកលវិទ្យាល័យចុងឆេវមួយឆ្នាំ គាត់បានប្រលងជាប់តេស្ត កម្រិតភាសាចិនដោយរលូន គាត់ប្រលងជាប់ភាសាចិនកម្រិតទី៥ (HSK 5)។

សិក្សានៅសៀងហៃ មួយឆ្នាំ សាកលវិទ្យាល័យនៅទីនោះ បានរៀបចំដំណើរកំសាន្តសំរាប់គាត់ និងសិស្សានុសិស្សផ្សេងទៀត ទៅខេត្តស៊ូចូវ និង ហាងចូវ។ “នៅលើមេឃមានឋានសួគ៌ ហើយឋានសួគ៌នោះគឺ ខេត្តស៊ូចូវ និង ហាងចូវ” វាបានធ្វើឱ្យគាត់មានអារម្មណ៍ នឺកគិតដល់កំណាព្យមួយឃ្លានេះ គាត់បាននិយាយថាទេសភាពនៅ ខេត្តស៊ូចូវ និង ហាងចូវ ពិតជាស្រស់ស្អាតណាស់ ហើយក៏ជាកន្លែងដែលស្រស់ស្អាត ជាងគេបង្អស់ក្នុង ចំណោមកន្លែងដែលគាត់ធ្លាប់ទៅ។

គាត់បានបញ្ចប់ការសិក្សានៅឆ្នាំ២០១៥ ហើយគាត់បានបន្តការសិក្សា នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា អ៊ូហាន ហើយគាត់ក៏បានជ្រើសរើសជំនាញវិស្វករ គាត់សង្ឃឹមថាជីវិតនៅទីក្រុងអ៊ូហាន នឹងធ្វើឲ្យជីវិតរបស់គាត់កាន់តែប្រសើរ ហើយក៏ធ្វើឲ្យភ្នំពេញនៃប្រទេសកម្ពុជា ក្លាយទៅជាទីក្រុងអភិវឌ្ឍ ដែលមានសម្រស់ស្រស់ស្អាត។ បន្ទាប់ពីជីវិតបួនឆ្នាំនៅ ក្នុងសាកលវិទ្យាល័យ គាត់ពិតជាចង់រៀនណាស់ ស្របពេលនោះផងដែរគាត់ ក៏បានព្យាយាមរាប់អាន មិត្តភក្តិជនជាតិចិនជាច្រើន។

អ្វីដែលធ្វើឲ្យគាត់ឈឺ ក្បាលខ្លាំងនោះគឺភាសា នៅឆ្នាំទី១ នៅក្នុងថ្នាក់ក្រៅពីគាត់អ្នកផ្សេងទៀត ដែលនៅក្នុងថ្នាក់សុទ្ធតែជា ជនជាតិ ចិន។ លោកគ្រូអ្នកគ្រូពន្យល់មេរៀនម្ដងៗ លឿនណាស់ធ្វើឲ្យ គាត់មានភាពលំបាក។ អ្វីដែល លំបាកជាងគេនោះ គឺនៅពេលដែលគាត់ស្ដាប់ លោកគ្រូអ្នកគ្រូពន្យល់មេរៀនម្ដងៗ ហើយព្យាយាម យកទូរស័ព្ទមកថតសំឡេងទុក។ នៅពេលត្រឡប់ទៅវិញ ចាក់ស្ដាប់សំឡេងដែល គាត់បានថតទុកស្តាប់ ឡើងវិញឬមួយក៏ឱ្យ មិត្តភក្កិរួមថ្នាក់ជួយពន្យល់។ ថ្វីដ្បិតតែភាសាបានក្លាយជា ឧបសគ្គមួយនៅក្នុងជីវិត សិក្សារបស់គាត់មែន ប៉ុន្តែគាត់នៅតែរៀនតាមរបៀបប្លែកៗ តាមវិធីសាស្ត្ររបស់គាត់។

នៅឆ្នាំដែលត្រូវបញ្ចប់ការ សិក្សាភាសាចិនរបស់គាត់ គាត់បាននិយាយមាន ការសង្កត់សំឡេងល្អ ហើយភាសាចិនរបស់គាត់ មានភាពស្ទាត់ជំនាញ និងអាចច្រៀងចម្រៀងបានថែមទៀត។

នៅខែមិថុនា ឆ្នាំ២០១៦ គាត់បានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា អ៊ូហាន គាត់ទទួលបានសញ្ញាប័ត្រ ព្រមទាំងបរិញ្ញាបត្រផ្នែក វិទ្យាសាស្រ្តផងដែរ។ នៅប្រទេសចិនគាត់បាន ដាក់ រៀបចំ CV របស់គាត់ដើម្បីត្រៀមខ្លួនរួចជាស្រេច។

នៅខែកក្កដា គាត់បានជាប់ការសម្ភាសន៍ ការងារនៅក្រុមហ៊ុន ស៊ីងហៃប៉ាវយៀក ក្នុងប្រទេសកម្ពុជា និងបានចូលរួមធ្វើការជាមួយ អ្នកគ្រប់គ្រងនៃផ្នែកគ្រប់គ្រងអាគារ ហើយបានក្លាយខ្លួនពីសិក្ខាកាម រហូតដល់មន្ត្រីដែលមាន គុណភាព និងការទទួលខុសត្រូវចម្បង លើការត្រួតពិនិត្យគុណភាព សំណង់នៅនឹងកន្លែង។ គាត់បាន ធ្វើការងារនេះដោយ យកបទពិសោធន៍នៃ ការសិក្សា និងសមត្ថភាពភាសា នៅក្រៅប្រទេសរបស់គាត់ គាត់ក៏ត្រូវមានការទំនាក់ទំនងជាមួយ នឹងប្រធានផ្នែកក្នុងការងារប្រចាំថ្ងៃ របស់គាត់ផងដែរ ហើយអ្នកមើលការខុសត្រូវ ក៏បានធានាថា គាត់អាចទំនាក់ទំនងជាមួយគ្នាបាន។សាស្ត្រាចារ្យរបស់គាត់ បាននិយាយថា៖ ដារ៉ូ គឺជាមនុស្សដែលទន់ភ្លន់ ឆ្លាត ហើយសង្ហា។

បទពិសោធន៍មកបន្តការសិក្សា នៅប្រទេសចិនអស់រយៈពេល ៥ឆ្នាំ បានធ្វើអោយគាត់ក្លាយទៅជា អ្នកកាន់ការគម្រោងហើយ គាត់ពិតជាសប្បាយរីករាយ។ គាត់មានចំណូលចិត្តជាច្រើន គាត់ចូលចិត្តលេងហ្គីតា បាល់ទាត់ដើម្បីកាយសម្បទា ហើយគាត់បានលេងជារៀងរាល់ថ្ងៃ ហើយសមត្ថភាពនៃការសិក្សា ក៏មានភាពលេចធ្លោផងដែរ។ រៀងរាល់ពេលចាក់បេតុងចំនួនធំ ម្ចាស់គំរោងត្រូវតែត្រួតពិនិត្យឡើងវិញ នេះហើយផែនការចាក់បេតុង របស់ម្ចាស់គំរោងត្រូវបាន ផ្ដល់ឱ្យគាត់ធ្វើ។ បន្ទាប់ពីផ្ដល់ការណែនាំដល់គាត់ គាត់ក៏ដឹងថាត្រូវធ្វើ យ៉ាងម៉េចភ្លាមតែម្ដង។

លើសពីនេះប្រធានផ្នែក គម្រោងត្រូវបញ្ជូនផែនការត្រួតពិនិត្យ សម្រាប់ថ្ងៃបន្តបន្ទាប់ទៅម្ចាស់គំរោង មុនពេលធ្វើការរៀងរាល់រសៀល គាត់ក៏នៅតែធ្វើទាន់ ពេលវេលាអោយគេផងដែរ។

នៅពេលដែលប្រធានគម្រោង មិនបានផ្តោតលើការគ្រប់គ្រង គំរោងដែលបានផ្អាក គាត់បានឆ្លៀតថ្ងៃអាទិត្យ ដែលជាថ្ងៃសម្រាកនៅម៉ោង ៣ ឬ ៤ រសៀល គាត់នៅតែជិះកង់ទៅ ទីតាំងគំរោងដើម្បី បញ្ចប់ការងារនេះ ទាំងនេះបានបង្ហាញពីការ ទទួលខុសត្រូវរបស់គាត់។ វាមានរយៈពេលជិត ១០ខែហើយចាប់តាំងពីគាត់ ចាប់ផ្តើមការងាររបស់គាត់។

ក្នុងអំឡុងពេលនេះគាត់ បានក្លាយខ្លួនពីនិស្សិតម្នាក់ ទៅជាបុគ្គលដែលធ្វើការងារ នៅកន្លែងសំណង់ដែលសំបូរ ទៅដោយការអនុវត្តជាក់ស្តែង ក្រោមការណែនាំរបស់ចៅហ្វាយ របស់គាត់ដែលជាជនជាតិចិន ហើយ គាត់តែងតែកែតម្រូវខ្លួនឯង ព្យាយមស្វះស្វែងរកការងារ ផ្តល់ទំនុកចិត្តលើខ្លួនឯង និងព្យាយមអភិវឌ្ឍខ្លួន អោយមានភាពរីកចម្រើនឥតឈប់ឈរ។ គាត់បាននិយាយថាភាពក្រីក្រ របស់យើងមិនមានអ្វីគួរអោយ ខ្លាចទេ តែភាពក្រគំនិតទើបជាអ្វី ដែលយើងគួរអោយខ្លាច។

“កាំបិតមិនងាយនឹងច្រេះទេ ហើយមនុស្សរៀនក៏មិនចេះចប់ដែរ” ដូច្នេះ គាត់បង្កើនសមត្ថភាព រៀន របស់គាត់នៅកន្លែងធ្វើការជានិច្ច។ រៀនធ្វើអ្វីៗទាំងអស់ដើម្បីអាច បំពេញការងារនីមួយៗបានល្អ។

លោកបានមានប្រសាសន៍ថា ប្រសិនបើផ្លាស់ប្តូរខ្លួនឯង មានការយល់ដឹង ការគិត ការផ្លាស់ប្តូរ និងភាពច្នៃប្រឌិត វាជារឿងចាំបាច់សម្រាប់ យុគសម័យថ្មីនេះ។ លោកមានប្រសាសន៍ទៀតថាលោក សង្ឃឹមថានឹងក្លាយជាប្រធាន គម្រោងបច្ចេកវិទ្យាក្នុងរយៈពេល ៣ ឆ្នាំទៀត។

លោកក៏បានបន្តថា លោកចូលចិត្តការងារប្រភេទនេះ ហើយលោកអាចធ្វើឱ្យវាមាន ការរីកចម្រើនជាបន្តបន្ទាប់និងឡើង ដល់ចំណុចកំពូល។ ការផ្អាកគម្រោងដោយសារ ការរីករាលដាលនៃជំងឺ រលាកសួតប្រភេទថ្មី កូវីត១៩ បានធ្វើអោយគាត់រស់នៅ និងបរិភោគជាមួយក្រុមការងារ ជនជាតិចិនប្រកបដោយភាពរីករាយ វាហាក់ដូចជាការត្រលប់ទៅ ពេលវេលាទៅសាលារៀនវិញអញ្ចឹង។

គាត់ចូលចិត្តតារាបាល់ទាត់ Neymar ព្រោះគឺជានិម្មិត្តរូបរបស់គាត់ ទោះបីជាគាត់មិនអាចចេញ ទៅលេងបាល់ទាត់ដោយសារ ការរារាំងនៃរោគរាតត្បាតក៏ដោយ ក៏គាត់តែងតែធ្វើលំហាត់ប្រាណ ជាមួយឧបករណ៍ហាត់ប្រាណ នៅលើដំបូល។ គាត់ក៏ចូលចិត្តការធ្វើ ដំណើរកំសាន្ត និងថតរូបផងដែរ។ នៅទីក្រុងស៊ាងហៃក្នុងឆ្នាំ ២០១៥ គាត់បានទិញកាមេរ៉ា ដែលមានភាពស្រស់ស្អាត ហើយថតបានស្អាតធ្វើអោយ គាត់មានអារម្មណ៍រីករាយក្នុងជីវិត ៕

To Top