ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ជនបរទេសធ្វើការ ងារនៅស្រុកខ្មែរ តែងតែស្ដាប់ការនិយាយ និងតាមដានការងារ របស់សម្ដេច ។
ក្នុងជំនួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនា ហេដ្ឋា រចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំដឹងថា អ្នកជនជាតិបរទេស ដែលធ្វើការនៅស្រុកខ្មែរ តាមដានណាស់ នៅពេលខ្ញុំនិយាយ គេឲ្យអ្នកបកប្រែភ្លាមៗ៕