ព័ត៌មានជាតិ

អាជ្ញាធរខេត្តកោះកុង ច្រានចោលព័ត៌មានផ្សាយថា ហាមឃាត់ប្រជាពលរដ្ឋ មិនឲ្យជិះកង់ហាត់ប្រាណ

ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង ធ្វើការច្រាន ចោលព័ត៌សារព័ត៌មាន មួយក្រុម ដែលបានបំភ្លៃការពិត និងបំពុលសង្គម ចុះផ្សាយថា អាជ្ញាធរស្រុកកោះកុង ខេត្តកោះកុង និងកងកម្លាំងនគរបាល បានធ្វើការ ហាមឃាត់ប្រជាពលរដ្ឋ មិនឲ្យជិះកងហាត់ប្រាណ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០។

យោងតាមសេចក្ដីស្រាយបំភ្លឺ របស់រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា “សូមធ្វើការបដិសេធទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មាន មិនពិត ករណីបុគ្គលមួយ ក្រុមចំនួន១៧រូប មានគោលបំណងជិះកង់ ពីខេត្តកោះកុងឆ្ពោះ ទៅរាជធានីភ្នំពេញ ដោយពាក់អាវមានស្លាក សញ្ញា សង្រ្គាះកោះកុងក្រៅ ដើម្បីដាក់ញត្តិទៅខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា”។

ប្រភពបញ្ជាក់ថា ការជិះកង់របស់បុគ្គលមួយក្រុមនេះ មិនមែនជាការជិះកង់ ដើរកម្សាន្តទេសចរណ៍នោះទេ ប៉ុន្តែជាការប្រមូលផ្តុំ ជិះកង់ក្នុងសារ ដែលស្របនឹងការ បង្ហោះអំពាវនាវ របស់ទំព័រហ្វេសប៊ុក របស់អតីតអង្គការ មាតាធម្មជាតិ ដែលអង្គការនេះ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចលុបចេញ ពីបញ្ជីអង្គការមិនមែន រដ្ឋាភិបាលកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។

ប្រភពពបន្ថែមថា ការប្រមូលផ្តុំជិះកង់ជាក្រុម មានដំណើរច្រើនគីឡូម៉ែត្រ ត្រូវមានការសហការ ដើម្បីការពារសុវត្ថិភាព បង្ការគ្រោះថ្នាក់ដែលកើតឡើង ដោយយថាហេតុ និងម្យ៉ាងវិញទៀតបុគ្គល មួយក្រុមនេះ ពុំបានជូនដំណឹង មកអាជ្ញាធរមូលដ្ឋាន ដើម្បីសហការឡើយ៕

ដោយ៖ធី លីថូ

To Top