ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាល បានឲ្យដឹងថា កាលពីខែឧសភា ឆ្នាំ២០២០ សភាពការ ណ៍សន្តិសុខ នៅតាមតំបន់ព្រំដែនមានលក្ខណៈស្ងប់ស្ងាត់ និងពុំមានហេតុការណ៍ប្រឈមមុខ ដោយប្រដាប់អាវុធឡើយ។
នេះបើយោងតាមរបាយការណ៍ បូកសរុបភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែឧសភា និងទិសដៅអនុវត្តការងារ ប្រចាំខែមិថុនា ឆ្នាំ២០២០ ចែកជូនក្រុមអ្នកសារព័ត៌មាន នៅក្នុងកិច្ច ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែឧសភា និងដាក់ចេញទិស ដៅអនុវត្ត ការងារ ប្រចាំខែមិថុនា ឆ្នាំ២០២០ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នង ការនគរបាលជាតិ។
របាយការណ៍ បញ្ជាក់ ថា «ក្នុងខែឧសភានេះសភាពការណ៍សន្តិសុខ នៅតាមតំបន់ព្រំដែនមាន លក្ខណៈ ស្ងប់ស្ងាត់ និងពុំមានហេតុការណ៍ប្រឈមមុខដោយប្រដាប់អាវុធឡើយ។ ប៉ុន្តែសភាពការណ៍ដែលត្រូវបានកត់សម្គាល់នោះគឺ ភាគីវៀតណាម និងថៃ បានបោះតង់ សង់រោងតាមបណ្តោយព្រំដែនចំនួន២៥៧កន្លែង (ថៃ១កន្លែងត្រូវបានរុះ) ក្រោមហេតុផល បង្កើតប៉ុស្តិ៍សង្កេតការណ៍បង្ការ ជំងឺកូវីដ-១៩»។
ជាងនេះទៅទៀត បង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរពត៌មានជាមួយភ្នាក់ងារអនុវត្តច្បាប់ នៃបណ្តាប្រទេសជាមិត្តក្នុងតំបន់ និងក្រៅតំបន់ដើម្បីទប់ស្កាត់ភេរវកម្ម បង្ការ ទប់ស្កាត់ និងបង្ក្រាបប្រកបដោយប្រសិទ្ធភាពនូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ពិសេសយកចិត្តទុក ដាក់សកម្មភាពប្រើប្រាស់បច្ចេកវិទ្យាពត៌មាន ក្នុងគោលដៅបំផ្លិចបំផ្លាញសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម។
បើតាម របាយការណ៍ ដ៏ដែល បានរៀបរាប់ថា កាលពីខែឧសភា ឆ្នាំ២០២០ បទល្មើសគ្រឿង ញៀនបង្ក្រាបបាន ៨២៩ករណី ឃាត់ខ្លួន ១.៤៨៧នាក់ ក្នុងនោះ ជនបរទេស២៤នាក់ ៣សញ្ជាតិ ក្នុងនោះ វៀតណាម១២នាក់ ចិន១១នាក់ និងភូមា១នាក់។ ចាប់យកសា រធាតុញៀន សរុប៦៥, ២៣ គីឡូក្រាម កញ្ជា ក្រៀម៧,៦៧ក្រាម ដើមកញ្ឆា២៦២ដើម ជញ្ជីងថ្លឹង៣៦គ្រឿង ទូរស័ព្ទដៃ៦៣៦គ្រឿង រថយន្ដ៨គ្រឿង ម៉ូត២៣៤គ្រឿង អាវុខ្លី៣ដើម និងឧបករណ៍វេចខ្ចប់មួយចំនួនទៀត។
ប្រភពដ៏ដែល បានលើកឡើងថា ជនល្មើសទាំងនោះ ក៏បាន កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូង រាជធានី-ខេត្ត ផងដែរ។ដោយឡែកការងារអនុវត្តតាមដីការ ឃាត់ខ្លួនបាន ៣៨ដីកា ស្មើនឹង ៣៨នាក់។
បន្ថែមពីនេះ កាលពីខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ច ក៏បានបង្ក្រាបការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ១៣/៨ករណី ឃាត់ខ្លួន១៥/៨នាក់ រំដោះជនរងគ្រោះ២៣នាក់ រួមចញ្ជូនទៅឲ្យក្រុមគ្រួសារ១៩នាក់ និងមន្ទីរសង្គមកិច្ច៤នាក់ ក្នុងនោះ អាជីវកម្មផ្លូវភេទ៨ករណី ឃាត់ខ្លួន១០នាក់ រំដោះជនរងគ្រោះ១៤នាក់ ។ចំណែក អំពើជួញ ដូរមនុស្ស៥ករណី រំដោះជនរងគ្រោះ៩នាក់៕
ដោយ ៖ អេង ប៊ូឆេង