ព័ត៌មានជាតិ

មុខសញ្ញាកាប់ប្លន់ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន យ៉ាងសកម្មចំនួន ១០នាក់ ត្រូវបានអាវុធហត្ថភ្នំពេញឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យចំនួន ១០នាក់ ដែលជាមុខសញ្ញាកាប់ប្លន់ យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនយ៉ាងសកម្ម ត្រូវកម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបជាក់ស្តែង កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់សុខសួរស្តី ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កំបូល ខណ្ឌកំបូល ។

កម្លាំងជំនាញមូលដ្ឋាន​ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង ១០នាក់រួមមាន៖

១.ឈ្មោះ យឹម ង៉ុយ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនប្រាកដ
២.ឈ្មោះ បូរី រម្មណី ហៅ អាទី ភេទប្រុស អាយុ១៨ ឆ្នាំមុខរបរ សិស្សវិទ្យាល័យកំបូល (អ្នកទាំងពីរខាងលើនេះ ពាក់ពន្ធ័ករណីកាប់ប្លន់ យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ)
៣.ឈ្មោះ ពិន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ, ៤.ឈ្មោះ សារឿន រតនា ភេទប្រុស អាយុ១៨ឆ្នាំ, ៥.ឈ្មោះ ផាន សូណាត ភេទប្រុស អាយុ១៨ឆ្នាំ, ៦.ឈ្មោះ ពឿន ពុទ្ធធឿន ភេទប្រុស អាយុ២០ឆ្នាំ,
៧.ឈ្មោះ ផេង សុផាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ, ៨.ឈ្មោះ កេន សំណាង ភេទប្រុសអាយុ១៨ឆ្នាំ, ៩.ឈ្មោះ សេង សំណាង ភេទប្រុស អាយុ១៧ឆ្នាំ, ១០.ឈ្មោះ ជុន សុជាតិ ភេទប្រុស អាយុ១៩ឆ្នាំ។
ដកហូតវត្ថុតាង៖ -ម៉ូតូ0៤គ្រឿង -ម្សៅក្រាមសថ្លាចំនួន3កញ្ចប់តូច និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន។

ក្រោមវិធានការជំនាញ របស់អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ទើបជនសង្ស័យឈ្មោះ យឹម ង៉ុយ និង ឈ្មោះ បូរី រម្មណី ហៅអាទី បានសារភាពថា កាលពីជាង១០ថ្ងៃមុនពេលឃាត់ខ្លួន ពួកគេ និងបក្ខពួកសរុបមានគ្នា៦នាក់ បានធ្វើសកម្មភាពដេញកាប់យកម៉ូតូ ពីជនរងគ្រោះ ២នាក់ នៅចំណុចក្រោមស្ពានព្រែកព្នៅ ពេលធ្វើសកម្មភាពរួចពួកគេ ក៏ជិះម៉ូតូក៏ជិះបែកគ្នារៀងៗខ្លួន ។ ជនសង្ស័យទាំង ២នាក់បានឲ្យដឹងទៀតថា ក្រោយពីធ្វើសកម្មភាពរួច ពួកខ្លួន និងបក្ខពួកជាច្រើននាក់ទៀត តែងតែប្រមូលផ្តុំគ្នា សេពគ្រឿងញៀនជាប្រចាំ លុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ក៏ត្រូវកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាប និងឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង ១០នាក់ ត្រូវបានបញ្ជូនទៅការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ និងការិយាល័យស្រាវជ្រាវ បទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោស តាមនីតិវិធីច្បាប់ ៕

To Top