ព័ត៌មានជាតិ

មនុស្សចាស់ នៃអង្គការCCF ទទួលអំណោយ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី

មនុស្សចាស់ នៃអង្គការCCF ទទួលអំណោយ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី

ភ្នំពេញ៖ លោកយាយ លោកតា នៅក្នុងកម្មវិធីមនុស្សចាស់ នៃអង្គការមូលនិធិកុមារកម្ពុជា(CCF) បានទទួលគ្រឿង ឧបភោគ បរិភោគ និងសម្លៀកបំពាក់
ដែលជាអណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី តាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ។

លោកស្រី ពេជ ចន្ទមុន្នី បានសំណេះសំណាលផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត និងបានប្រគល់អំណោយដល់លោកយាយ លោកតា ដែលជាមនុស្សចាស់នៅក្នុងអង្គការនេះប្រកបដោយទឹកចិត្តសប្បុរសធម៌ និងបរិយាកាសស្និទ្ធស្នាលក្រៃលែង។

លោកស្រី ពេជ ចន្ទមុន្នី ក៏បានផ្តាំផ្ញើឱ្យលោកយាយលោកតា អ៊ំ ពូ មីងថែទាំសុខភាពក្នុងរដូវកាលនេះតាមរយៈការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារកុំឱ្យសហគមន៍យើងឆ្លងរីករាលដាលជំងឺCovid-19។

សូមបញ្ជាក់ថា នេះគឺជាលើកទី១៥ហើយដែល លោកស្រី ពេជ ចន្ទមុន្នី បានមកដល់អង្គការនេះ ជាទីកន្លែងមានអនុស្សាវរីយ៍ ជាច្រើនរវាងលោក ហ៊ុន ម៉ាណែត និងលោកស្រី ក្នុងការធ្វើសកម្មភាពមនុស្សធម៌ផ្សេងៗ រួមមាន÷ ការពិនិត្យព្យាបាលជំងឺមាត់ធ្មេញ ដល់ក្មួយៗកុមារដោយឥតគិតថ្លៃ ការប្រគល់ផ្ទះដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ការប្រគល់គ្រឿងឧបភោគ បរិភោគ សម្ភារៈសិក្សា និងអំណោយផ្សេងៗជាច្រើនទៀតដល់ក្មួយៗ និងលោកយាយ លោកតា អ៊ំ ពូ មីងនៅក្នុងអង្គការ នេះក្នុងរយៈពេល៦ឆ្នាំ៕

To Top