ព័ត៌មានជាតិ

កម្មការិនី​ ដួលសន្លប់៤៣នាក់ ធូរស្បើយ ខណ:ព្រឹកនេះ បន្តសន្លប់៦នាក់ទៀត

ស្វាយរៀង ៖ កម្មការិនី៤៣នាក់ ដែលសន្លប់កាលពីម្សលមិញ បានធូរស្បើយ ចូលធ្វើការវិញខ្លះ ហើយតែនៅព្រឹកនេះ មានកម្មការិនី៦នាក់ បន្តសន្លប់ ដោយក្រុមការងារកំពុងបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ នេះជាការបញ្ជាក់ពីលោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាល និងវិជ្ជាជីវៈ ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០នេះ។

លោក អ៊ូ សុខឿន បានបន្តថា ការដែលនាំកម្មការិនីសន្លប់នេះ ដោយសារកម្មការិនីម្នាក់ មិនស្រួលខ្លួនទៅកោសខ្យល់ នៅក្បែរបន្ទប់ទឹក ពេលមកវិញ មានអាការៈទន់ដៃទន់ជើង កម្មករដ៏ទៃទៀតឃើញ ដូច្នេះក៏សន្លប់តៗគ្នាទៅ ហើយនេះគ្រាន់តែជាព័ត៌មានបឋមទេ និងរង់ចាំលទ្ធផលកាអង្កេតត្រួតពិនិត្យ វាយម្លៃពីគណៈកម្មការជាតិ ស្តីពីការទប់ស្កាត់ករណីសន្លប់ តាមរោងចក្រ នៅថ្នាក់ក្រសួង តែព្រឹកនេះ លោកបានចាត់មន្ត្រីឲ្យទៅឈរជើង នៅរោងចក្រនឹងហើយ ដើម្បីសម្របសម្រួល ទៅលើករណីកម្មការិនី សន្លប់នេះផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២០ម្សិលមិញ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គារីស ស្ថិតនៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្វាយទាប ខេត្តស្វាយរៀង មានកម្មការិនីចំនួន៤៣នាក់ បានដួលសន្លប់ ជាបន្តបន្ទាប់ដោយតាមការអះអាង ពីប្រភពខ្លះថា បណ្តាលមកពីមូល ហេតុធំក្លិនស្អុយថ្នាំ នៅជាប់ខ្សែភ្លើង និងខ្វះខ្យល់អុកស៊ីស៊ែន បង្កឲ្យកម្មការិនី ណែនទ្រូង ពិបាកដកដង្ហើម បណ្តាលឲ្យដួលសន្លប់តែម្តង។

បើតាមសមត្ថកិច្ច នគបាល ស្រុកស្វាយទាប បានឲ្យដឹងថា មុនពេលកើតហេតុ នៅក្នុងអគាររោងចក្រធីវ៉ាយ បានបើកឃ្លាំងយកដុំខ្សែភ្លើង ដាក់ចែកកម្មការិនី ដើម្បីរុំអំពូលភ្លើង បញ្ចូល តាមដុំស្រាប់ តែមានជះខ្លិនស្អុយ សាយភាយពេញអគារ និងហប់ខ្វះខ្យល់ដកដង្ហើម បង្កឲ្យកម្មការិនី ដែលកំពុងធ្វើការថប់ដង្ហើម តឹងដើមទ្រូងដួលសន្លប់ជាបន្តបន្ទាប់ ចំនួន៤៣នាក់ នៅរោងចក្រធីវ៉ាយ(ផល្លិតអំពូលភ្លើង)។

ប្រភពដ៏ដែលបន្តទៀតថា ក្រោយពីមានកម្មការិនី ដួលសន្លប់សមត្ថកិច្ច បានឲ្យកម្មករ មិត្តភក្តិធ្វើការជាមួយគ្នាសែនជនរងគ្រោះ ចេញមកក្រៅអគារ ហើយហៅរថយន្តសាមុយ ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ បង្អែកជីភូ ចំនួន៣០នាក់ និងបញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកស្វាយទាប ចំនួន១៣នាក់ ដើម្បីសង្គ្រោះ ចំណែកកម្មការិនីផ្សេងទៀត ដែលនៅក្នុងអគារ ដែលមានកម្មការិនី ដួលសន្លប់ម្ចាស់រោងចក្រ ឲ្យឈប់សម្រាកបណ្តោះអាសន្នថ្ងៃទី៦ មិថុនា ២០២០ ឲ្យចូលមកធម្មតាវិញ ។

ប្រភពពីលោកគ្រូពេទ្យវិញ បានឲ្យដឹងថា ក្រោយពីក្រុមគ្រូពេទ្យពិនិត្យព្យាបាល និងបន្តោងសេរ៉ូមជនរងគ្រោះ គឺបានធូស្រាលវិញហើយ ជំហ៊ានដំបូងសមត្ថកិច្ច បានសន្និដ្ឋានថា មូលហេតុ មានខ្លិនស្អុយ ចេញ ពីថ្នាំនៅខ្សែ ជាប់ភ្លើងនិងខ្វៈខ្យល់ អ៊ុកស៊ីសែន ដោយអគារធំ គ្មានបង្អួច ដើម្បីឲ្យខ្យល់ធម្មជាតិ ចូលក្នុងអាគារបានល្អ ក៏ប៉ុន្តែករណីនេះ មន្ត្រីជំនាញគណកម្មការ នៃមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងក្រុមការងារអន្តរក្រសួង កំពុងធ្វើការចុះពិនិត្យរកមូល ហេតុនេះឲ្យបានជាក់លាក់ ទើបផ្តល់ជូនជាក្រោយ ៕

To Top