ភ្នំពេញ ៖ ក្រោយពីប្រទេសកម្ពុជា មានស្ថេរភាព សន្ដិភាព និងរីកចម្រើនឥតឈប់ឈរនោះ លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យ កម្ពុជា (CREA) ក៏បានសំណូមពរ ទៅដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ងាកមកវិនិយោគផ្នែក អចលនទ្រព្យ ដើម្បីមានភាពរីកចម្រើនបន្ថែមទៀត។
ប្រធានក្រុមប្រឹក្សា CREA សំណូមពរ បែបនេះក្រោយពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើនឥតឈប់ឈរ ទាំងផ្នែកអច លនទ្រព្យ សេដ្ឋកិច្ច ហើយក៏មានការរីកចម្រើន នូវផ្នែកការដឹកជញ្ជូន ផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក។
ជុំវិញបញ្ហាទាំងនេះ លោក ឃាង ពុទ្ធី បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ ថា «ក្នុងនាមខ្ញុំ ជាប្រធានក្រុមប្រឹក្សា CREA សំណូមពរឲ្យប្រជាជន វិនិយោគ អចលនទ្រព្យ ទៅតាមលទ្ធភាព និងភាពចាំបាច់ទៅតាមតម្រូវការ ដើម្បីភាពចាំបាច់ នៃការរីកចម្រើន បន្ថែមទៀត»។
ជាងនេះទៅទៀត ប្រធានក្រុមប្រឹក្សា CREA ក៏បានរៀបរាប់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ មានការីកចម្រើន ជាពិសេស ធ្វើឲ្យការដឹក ជញ្ជូនមានតម្លៃថោក ឆាប់រហ័ស។ ហើយរាជរដ្ឋាភិបាល ក៏បានជំរុញ វិស័យទេចរាណ៍ ក្នុងស្រុក និងក្រៅស្រុក ផងដែរ៕