ភ្នំពេញ៖ ក្នុងឱកាសរីករាយ ទិវាសមុទ្រពិភពលោកស្ថានទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា សមុទ្របានស្ថិតនៅក្រោម សម្ពាធជាច្រើន នៃការនេសាទខុសច្បាប់ មិនត្រូវបាន រាយការណ៍ និងគ្មានច្បាប់ទម្លាប់គ្រប់គ្រង។
ក្នុងនោះ មានការនេសាទមិនធានានិរន្តភាព សម្រាមប្លាស្ទិក និងកំទេចកំទី ក្នុងសមុទ្រ ការជាប់មងមិនទៅតាមការចង់បាន ហើយឧបករណ៍ នេសាទចាស់ៗដែលគេចោលផងដែរ។ នេះបើតាមហ្វេសប៊ុក ទូតអាមេរិកនៅព្រឹកថ្ងៃទី៨ ខែមិថុនា។
បើតាមទូតដដែល សមុទ្រគ្របដណ្តប់ ៧០% នៃផ្ទៃផែនដី ទ្រទ្រង់ជីវិតរាប់ពាន់លាន នៅក្នុងពិភពលោក ហើយផ្តល់ជាងពាក់កណ្តាល នៃអុកស៊ីសែនដែលមនុស្សដកដង្ហើម តាមរយៈជាតិប្លង់តុង។
ទូតក៏បានស្នើឲ្យជួយការពារសមុទ្រ និងអ្វីៗដែលសមុទ្រផ្តល់ឲ្យ ដោយបរិភោគអាហារសមុទ្រដែល នេសាទដោយស្របច្បាប់ ចោលសម្រាមឲ្យបានត្រឹមត្រូវ ហើយយកចិត្តទុកដាក់ ក្នុងការកាត់បន្ថយ ប្រើឡើងវិញ និងកែច្នៃយកមកប្រើឡើងវិញ៕

