ព័ត៌មានជាតិ

សល់២២ថ្ងៃទៀត នឹងអនុវត្តការផាកពិន័យ លើសេវាសាធារណ: ដឹកជញ្ជូនផ្លូវគោក ដែលហួសសុពលភាព

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដំណឹងដល់ សាធារណជនទាំងអស់ ឲ្យបានជ្រាបថា នៅសល់ ២២ ថ្ងៃទៀត ការអនុវត្តពិន័យ លើសេវាសាធារណ:ដឹកជញ្ជូន នឹងចាប់អនុវត្ត ដូចនេះ មេត្តារួសរាន់មកធ្វើការ បន្តសុពលភាព សេវាសាធារណ: ឲ្យបានមុន ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខ ។

សូជម្រាបថា ការពិន័យលើសេវា សាធារណ:ដឹកជញ្ជូន មានដូចជា៖

ទី១-លិខិតអនុញ្ញាត ឲ្យធ្វើអាជីវកម្មដឹកជញ្ជូន

ទី២- ការចុះបញ្ជីរថយន្ត AT (រថយន្តនាំចូលក្រោម របបអនុញ្ញាតនាំ ចូលបណ្តោះអាសន្ន) ឡើងវិញ

ទី៣-ការត្រួតពិនិត្យ លក្ខណ:បច្ចេកទេស យានយន្តគ្រប់ប្រភេទ និងអាជីវកម្មត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត

និងទី៤-បណ្ណបើកបរយានយន្ត វិញ្ញាបនបត្របញ្ជាក់ សមត្ថភាពគ្រូបង្រៀន បើកបរយានយន្ត និងលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្ម បង្រៀនបើកបរយានយន្ត៕
ដោយ ៖ អេង ប៊ូឆេង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។

All rights reserved by: DAP News

To Top
×