ព័ត៌មានជាតិ

វិភាគ ៖ វិបត្តិCovid-19 ធ្វើអោយក្រុមហ៊ុន អាកាសចរណ៍ នៅជុំវិញពិភពលោក យំមិនចេញទេ

បច្ចុប្បន្នភាព ចាប់តាំងពីក្រុមអាជ្ញាធរ សុខាភិបាល របស់ប្រទេសចិន បានប្រកាសជាផ្លូវការ ពីវត្តមាន នៃវីរុសCovid-19 នៅក្នុងប្រទេសនេះ ជើងហោះហើរគ្រប់ដំណើរ ទាំងនៅក្នុងស្រុក និងក្រៅសក្រុក ត្រូវបានប្រកាសបិទទាំងស្រុង ដែលជាវិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃវីរុសនេះ ហើយចិន ជាប្រទេសចាប់ផ្តើមមុនគេ ។

បន្ទាប់ពីចិន មានប្រទេសជាច្រើនទៀត នៅជុំវិញពិភពលោក បានចេញវិធានការបិទជើងហោះហើរ ប្រហាក់ប្រហែលនឹងប្រទេសចិនដែរ ដែលធ្វើអោយក្រុមហ៊ុន អាកាសចរណ៍ ទាំងក្រុមហ៊ុនឯកជន និងក្រុមហ៊ុនរដ្ឋ បានជួបវិបត្តិបំណុលយ៉ាងធ្ងន់ធ្ងរ រហូតដល់ក្រុមហ៊ុន អាកាសចរណ៍ខ្លះបានក្ស័យធន និងយំលែងចេញតែម្តង ។

សមាគមដឹកជញ្ជូន ផ្លូវអាកាសអន្តរជាតិ ដែលមានក្រុមហ៊ុន អាកាសចរណ៍ចំនួន ២៩០ ក្រុមហ៊ុនជាសមាជិក បានអោយដឹងថា យន្តហោះប្រមាណជាង១៦ ០០០គ្រឿង នៅលើពិភពលោក ត្រូវបានចតចោលនៅលើដី ចាប់តាំងពីខែមីនា ឆ្នាំ២០២០នេះ ខណៈដែលរដ្ឋាភិបាល នៅប្រទេសស្ទើរទាំងអស់ បានចាត់វិធានការ បិទព្រំដែនអាកាស ។

វិធានការបិទព្រំដែនអាកាសនេះ បានធ្វើអោយអ្នកដំណើរ តាមផ្លូវអាកាសប្រមាណ ជាង៤ពាន់លាននាក់ មិនអាចធ្វើដំណើរ តាមផ្លូវអាកាសបាន ទាំងក្នុងស្រុក និងទៅកាន់ ប្រទេសផ្សេងទៀតបាន ដោយសារតែការឆ្លងរាលដាល នៃវីរុសCovid-19 ចាប់ផ្តើមឆ្លងរាលដាលពីប្រទេសមួយ ទៅប្រទេសមួយទៀត យ៉ាងលឿន ។

កាលពីខែមេសា ឆ្នាំ២០២០ដដែលនេះ នៅពេលដែលវីរុស ផ្លូវដង្ហើមមួយនេះ បានចាប់ផ្តើមឆ្លងរាតត្បាតខ្លាំង ពេញពិភពលោក ជាពិសេសតាមប្រទេស មួយចំនួននៅសហភាពអឺរ៉ុប ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងពិភពលោក បានធ្លាក់ចុះអស់ ៩៤% បើប្រៀបធៀបនឹងឆ្នាំមុន ដែលក្រុមហ៊ុនអាកាសចរណ៍បានប្រើយន្តហោះប្រមាណតែ ៦%ប៉ុណ្ណោះ ក្នុងរយៈពេលពេញមួយខែមេសា ។

សមាគមដឹកជញ្ជូន ផ្លូវអាកាសដដែលបានបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍តែមួយមុខ ប្រឈមនឹងការខាតបង់ទឹកប្រាក់ ប្រមាណជាង៨៤ពាន់លានដុល្លារ អាមេរិកនៅឆ្នាំនេះ និង១៥ពាន់លានដុល្លារនៅឆ្នាំក្រោយ ដែលវីរុសផ្លូវដង្ហើមមួយនេះ បានធ្វើអោយក្រុមហ៊ុន អាកាសចរណ៍សកលខាតបង់ធ្ងន់ធ្ងរ ជាងកាលពីវិបត្តិហិរញ្ញវត្ថុ ឆ្នាំ២០០៨កន្លងទៅ ដែលកាលណោះ ក្រុមហ៊ុនអាកាសចរណ៍ខាតបង់ទឹកប្រាក់ ត្រឹមតែ៣១ពាន់លានដុល្លារ អាមេរិកតែប៉ុណ្ណោះ។

ដើមចមនាំ អោយកើតរឿង

ប្រភពដើមដែលនាំអោយក្រុមហ៊ុន អាកាសចរណ៍ខាតបង់ធំធេង គឺដោយសារតែបំណុលវណ្ឌ ក ដោយសារការឆ្លងរាលដាល នៃវីរុសCovid-19 ដោយក្រុមហ៊ុនបានចំណាយ បើកប្រាកខែអោយបុគ្គលិក មុនពេលែលក្រុមហ៊ុន បានបិទដំណើរការទាំងស្រុង ជាស្ថាពរទៅតាមស្ថានភាព ចរាចរណ៍តាមផ្លូវអាកាស ។

ក្រុមហ៊ុនអាកាសចរណ៍ នៅក្នុងពិភពលោក បានទទួលជំនួយពីរដ្ឋសរុបទឹកប្រាក់ ប្រមាណ១២៣ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ៦៧ពាន់លានដុល្លារ ជាប្រាក់កម្ចី ដែលគេត្រូវសងទៅវិញ នៅថ្ងៃអនាគត ។

គេអាចនិយាយបានថា ជំនួយអន្តរាគមន៍របស់រដ្ឋាភិបាល បានជួយសង្រ្គោះក្រុមហ៊ុន អាកាសចរណ៍ឲ្យជៀស ផុតពីការក្ស័យធន និងរួចរស់បានមួយគ្រាទៀត ប៉ុន្តែជាមួយគ្នានោះ វាក៏ទៅជួយបំប៉ោង ថង់បំណុលរបស់ក្រុមហ៊ុន អាកាសចរណ៍ឲ្យកើនឡើងជិត ៥៥០ពាន់លានដុល្លារ អាមេរិកផងដែរ ។

គេវាយតម្លៃថា ដើម្បីអាចងើបដើរបានស្រួលបួល ពោលគឺអាចរកប្រាក់ចំណូលបាន ដូចមុនពេលកើតមានវិបត្តិCovid-19 ក្រុមហ៊ុនអាកាសចរណ៍ត្រូវការពេល យ៉ាងតិច១០ឆ្នាំ ហើយរយៈពេល១០ឆ្នាំ គឺជារយៈពេល ដែលក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត អាចនឹងត្រូវបិទទ្វារជាស្ថាពរ ដោយសារតែមិនអាចទ្រាំទ្រ និងការខាតបង់មហាសាល ដោយសារវិបត្តិ Covid-19 ហើយនៅពេលដែលក្រុមហ៊ុនអាកាសចរណ៍ដួលរលំ គឺមនុស្សរាប់លាននាក់នឹងរងគ្រោះដោយបាត់បង់ការងារធ្វើនៅជុំវិញពិភពលោក ។

សន្និដ្ឋាន៖ តើផលប៉ះពាល់ដល់ក្រុមហ៊ុន អាកាសចរណ៍ អាចមានផលអវិជ្ជមាន អ្វីខ្លះដល់ពិភពលោក?

ផលអវិជ្ជមាន ដែលអាចនឹងកើតឡើងនៅលើពិភពលោក នៅពេលខាងមុខ ដោយសារការឆ្លងរាលដាលនៃវីរុសCovid-19 គឺការដឹកជញ្ជូនទំនិញគ្រប់ប្រភេទតាមផ្លូវអាកាស ដំណើរកម្សាន្តជាលក្ខណៈអន្តរជាតិ និងការធ្វើដំណើរពាណិជ្ជកម្មផងដែរ ដោយសារការដឹកជញ្ជូន តាមផ្លូវអាកាស អាចនឹងមានតម្លៃខ្ពស់នៅពេលខាងមុខ ។
បញ្ហាធ្ងន់ធ្ងរជាងនេះទៅទៀត គឺគេមិនទាន់ដឹងច្បាស់នៅឡើយទេថា វីរុសCovid-19 អាចនឹងផុតរលត់ពីភពផែនដី នៅពេលណា ឬក៏វីរុសនេះនៅតែបន្តឆ្លង រាលដាលជាបន្តទៀត រយៈពេលយូរឆ្នាំតទៅទៀត ។

ផលប៉ះពាល់

ផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គំណើនសេដ្ឋកិច្ចនៅប្រទេសនីមួយៗ និងកំណើនសេដ្ឋកិច្ចពិភពលោកទាំងមូល ៕

ដោយ ៖ អ៊ិន ជិន

To Top