ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្ម ភាពសមាគមមូលនិធិទ្រទ្រង់ សហគមន៍កម្ពុជា ជាបណ្ដោះ អាសន្ន រយៈពេល៣០ថ្ងៃ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាពរបស់ សមាគមមូលនិធិទ្រទ្រង់ សហគមន៍កម្ពុជា ជាបណ្ដោះអាសន្ន ក្នុងរយៈពេល៣០ថ្ងៃ នៃថ្ងៃធ្វើការ និងតម្រូវឲ្យ សមាគមផ្ដល់នូវរបាយ កាណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០១៩ និងត្រីមាសទី១ ឆ្នាំ២០២០ និងរាល់ ព័ត៌មានគណនី ប្រាក់មូលនិធិដែលប្រមូលពីសមាជិក ការបែងចែកថវិកា អត្ថប្រយោជន៍របស់ សមាជិក និងរាល់ការចំណាយថវិកា (មូលនិធិតម្ដល់ និងថ្នាក់ជាតិ) ព្រមទាំង ផ្ដល់នូវបញ្ជី ឈ្មោះ សមាជិកសមាគមនៅតាម រាជធានី-ខេត្ត។

ក្នុងសេចក្ដីជម្រាបមក លោក ចៅ ចាន់ធឿន ប្រធានសមាគមមូលនិធិទ្រទ្រង់ សហគមន៍ កម្ពុជា របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ថា សមាគមមូល និធិទ្រទ្រង់ សហគមន៍កម្ពុជា បានធ្វើសកម្មភាពផ្ទុយនឹងលក្ខន្ដិកៈ ដែលតម្ដល់ទុក នៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយសារ សមាគម បាននិងកំពុងធ្វើសកម្មភាពស្វែងរកប្រយោជន៍ តាមរយៈទាញ ប្រជាពលរដ្ឋឲ្យចូលជាសមាជិក និងកំណត់ឲ្យបង់ថវិកាចូលសមាគម ដើម្បីបម្រើផលយោជន៍ផ្ទាល់ខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម

ខាងក្រោមនេះជាខ្លឹមសាររបស់ក្រសួងមហាផ្ទៃ ៖

To Top
×