Covid-19

អ្នកប្រើប្រាស់សេវា WeGo Taxi គឺបានចូលរួមចំណែកទប់ស្កាត់ ជំងឺកូវីដ១៩

ភ្នំពេញ៖ បងប្អូនដែលបាន ប្រើប្រាស់សេវាកម្ម WeGo Taxi គឺបានចូលរួមចំណែកក្នុង សកម្មភាពមនុស្សធម៌ ជួយដល់សង្គមជាតិ ជាពិសេសបានរួមចំណែក ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ។

បងប្អូនមានដឹងទេថា ថវិកាមួយចំណែក ដែលទទួលបាន ពីការចំណាយក្នុងការជិះ WeGo Taxi របស់បងប្អូន គឺត្រូវបានយកទៅចូលរួម សកម្មភាពមនុស្សធម៌ តាមរយៈការផ្ដល់នូវសម្ភារៈ ប្រឆាំងកូវីដ ១៩ ជាដើម ។

ជាក់ស្ដែងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ Wego Taxi បាននាំនូវសំភារៈមួយចំនួនរួមមាន ម៉ាស ម៉ាស៊ីនកំដៅ ជែលលាងដៃ និង Spray បាញដៃ ជូនដល់លោក ដួង តារា ជំនួយការសម្ដេចតេជោ ហ៊ុន សែន និងជាអនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីចូលរួមចែករំលែកជាមួយ នឹងសកម្មភាពមនុស្សធម៌ ដែលលលោក តែងតែយកចិត្តទុកដាក់ ជួយប្រជាពលរដ្ឋកន្លងមក ។

ក្រុមហ៊ុន WeGo Taxi បងប្អូនអ្នកបើកបរ រួមនឹងបងប្អូនអ្នកដំណើរ នឹងបន្តចូលរួមសកម្មភាព មនុស្សធម៌បន្ថែមទៀត ដើម្បីចូលរួមជួយទៅដល់ បងប្អូន ប្រជាពលរដ្ឋទីទាល់ក្រ រងគ្រោះដោយធម្មជាតិ ក៏ដូចជាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ជាដើម ៕

To Top