ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ហៅក្រុមរិះគន់ការទិញ រថយន្តយោធាពីចិន ជាជនតិរច្ឆាន ខណៈការទិញរថយន្តទាំងនោះ មិនចំណាយថវិកាជាតិ ១សេនឡើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានហៅក្រុមប្រឆាំង ដែលតែងតែរិះគន់ ការបញ្ជាទិញរថយន្តយោធាចំនួន ២៩០គ្រឿង ពីប្រទេសចិនជាជនតិរច្ឆាន ខណៈការទិញរថយន្តទាំងនោះ មិនបានចំណាយថវិកាជាតិសូម្បី ១សេនឡើយ ។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បែបនេះបានធ្វើឡើងបន្ទាប់ពី ក្រុមប្រឆាំងបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាតិ ទៅទិញរថយន្តដោយមិនចាំបាច់ ខណៈសេដ្ឋកិច្ចជាតិកំពុង រងផលប៉ះពាល់ដោយសារ ជំងឺកូវីដ១៩ ។

សម្តេចតេជោ បានបញ្ជាក់ថា ក្នុងពិធីចុះពិនិត្យការដ្ឋាន សាងសង់អាកាសយានដ្ឋាន អន្តរជាតិថ្មីនៅខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា ទិញរថយន្តពីប្រទេសចិន ២៩០គ្រឿងនេះ ខ្ញុំបានបញ្ជាទិញយូរហើយ ពោលគឺតាំងពីពេលទឹកជំនន់ បានវាយប្រហារភូមិប្រជាជន នៅជាប់ព្រំដែនជាមួយ ប្រទេសឡាវមកម្ល៉េះ ការទិញរថយន្តទាំងនោះ មិនបានចំណាយថវិកាជាតិ មួយរៀលទេ សុំបញ្ជាក់។ ថវិកានោះបានមកពី ខ្ញុំអំពាវនាវដល់សប្បុរសជន គេជួយបន្តិចៗម្នាក់» ។

សម្តេចបង្ហាញពីមូលហេតុ ដែលនាំឲ្យមានការបញ្ជាទិញ រថយន្តពីចិនយ៉ាងដូច្នេះថា «ខ្ញុំសូមបង្ហាញគឺ ចាប់ផ្តើមពីសម័យថ្ងៃមួយ មានទឹកជំនន់ទន្លេមេគង្គ បានបាក់ទំនប់វារីអគ្គិសនី នៅប្រទេសឡាវដែលប៉ះពាល់ ដល់ស្រុកថា ឡាបរិវ៉ាត់កម្ពុជាជាប់ព្រំដែនឡាវ។ ពេលនៅកងកម្លាំងភូមិភាគ ១កម្ពុជា បានចល័តកងទ័ពប្រមាណជាង ១០០០នាក់ ដើម្បីជួយសង្គ្រោះប្រជាជន ដែលត្រូវលិចលង់» ។

សម្តេចតេជោ បានពន្យល់មូលហេតុបន្ថែមថា អ្វីដែលលំបាកគឺនៅពេល ជួបគ្រោះមហន្តរាយម្ដងៗ ពិបាកសង្គ្រោះប្រជាពលរដ្ឋ ហើយភាពលំបាកទៀត គឺការដឹកប្រជាពលរដ្ឋពី កន្លែងរងគ្រោះជាពិសេសក្មេងៗ និងមនុស្សចាស់ត្រូវដឹ កជម្លៀសយកមកមុន ប៉ុន្តែពេលនោះមធ្យោបាយ ដឹកជញ្ជូនមានស្តួចស្តើងណាស់ ។

សម្តេចគូសបញ្ជាក់ថា «អីចឹងខ្ញុំគិតថាមិនប្រើប្រាស់ ថវិកាជាតិទេ គឺខ្ញុំប្រើចលនា សប្បុរសជននានា ដើម្បីរកវិធីបំពាក់មធ្យោបាយ ទៅថ្នាក់យុទ្ធភូមិភាគ បណ្តាកងពលនៅ ខាងលើដែលមានកងពលលេខ៩៩ របស់ក្រសួងការពារជាតិ ។ ខ្ញុំបញ្ជាក់ ថាយើងមិនបានប្រើប្រាស់ថវិការដ្ឋសូម្បី១សេន ប៉ុន្តែនយោបាយរបស់ខ្ញុំ គឺខឿនការពារប្រជាជន។អីចឹងមិនមែនជារឿងថ្មីទេ ដែលហ៊ុន សែន ធ្វើរឿងនេះជោគជ័យណាស់»។

សម្ដេច ប្រមុខរាជរដ្ឋាភិបាលឲ្យដឹងបន្តថា ការធ្វើចលនាសប្បុរសជននេះ មានការគំាទ្រពីវិស័យឯកជនយ៉ាងខ្លាំង ដូច្នេះបានជាមានអង្គភាព ចង់សម្ព័ន្ធភាពរវាងវិស័យឯកជន ជាមួយរាជរដ្ឋាភិបាល។ កាចងសម្ព័ន្ធភាពបានធ្វើឲ្យ មានការផ្សាភ្ជាប់រវាងក្រុមហ៊ុន ជាមួយកងទ័ព និងជាមួយប្រជាជន ដោយបេះមិនដាច់ពីគ្នា។ រហូតដល់មានក្រុមហ៊ុនខ្លះ បានធ្វើសម្ព័ន្ធភាពជាមួយ នគរបាលនៅតាមព្រំដែនទៀងផង។

សម្តេចតេជោ ក៏បានឆ្លើយតបទៅកាន់ ក្រុមប្រឆាំងដែលរិះគន់ យុទ្ធសាស្ត្រនយោបាយ របស់សម្តេចថា «បើមិនតិរច្ឆានទេគួរណាស់ ទទួលស្គាល់ថា រថយន្តដែលបានបំពាក់ឲ្យកងកម្លាំង ប្រដាប់អាវុធនេះ វាជាមធ្យោបាយជាតិ មិនគ្រាន់តែការពារជាតិទេ តែការដឹក ជញ្ជូននេះបានដឹកមនុស្ស ឬត្រូវដឹកជញ្ជូនទៅសង្គ្រោះបន្ទាន់ នៅកន្លែងណាមួយផង»។

ជាមួយគ្នានោះដែរសម្តេច ក៏បានលើកឡើងថា ចំនួនរថយន្តដែលបំពាក់ឲ្យ កងទ័ពបច្ចុប្បន្ននៅមានចំនួន តិចណាស់ហើយសម្តេច ចង់ឲ្យមានច្រើនជាងនេះ បើប្រៀបធៀបនឹងសម័យ សាធារណរដ្ឋសូម្បីតែមួយ កងពលមានរថយន្តជិត ២០០គ្រឿងឯណោះ។
សម្តេចថា «និយាយពីឥឡូវនេះ មិត្តចិនបានផ្តល់រថយន្តឲ្យខ្ញុំ ១៥៧គ្រឿង កំពុងប្រើប្រាស់ហើយរថយន្តថ្មីៗ ដែលទើបមកនេះនឹងត្រូវ បញ្ជូនទៅយុទ្ធភូមិភាគ ។ ប៉ុន្តែរថយន្តជាង ២០០គ្រឿងមុននោះ បានប្រើប្រាស់ដោយកងទ័ព ទៅដឹកប្រជាពលរដ្ឋមកពី ប្រទេសថៃដោយរថយន្តនោះមានអង្ករ ឆ្នាំងដើម្បីឲ្យផងដែរ» ។

សម្តេចក៏បានលើកឡើងថា ការបង្កើតវេទិកាតុមូលដែល និយាយពីរឿងរថយន្តនោះ គឺមានតែក្រុមតិរច្ឆានប៉ុណ្ណោះ៕

ដោយ៖ ស សំណាង

To Top