ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញ គ្រោងដាំដើមឈើ អមសងខាងផ្លូវ២១៧ ចាប់ពីស្ដុបចំការដូងដល់រង្វង់មូលនាងគួរស្រូវ

ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកកាត់បន្ថយ ជាតិពុល ក្នុងបរិយាកាស រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងដាំដើមឈើប្រភេទធ្នង់ នៅអមសងខាងផ្លូវ២១៧ ចាប់ពីភ្លើងស្ដុបចំការដូង រហូតដល់រង្វង់មូលនាងគួរស្រូវ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ។

ការដាំដើមឈើលម្អផ្លូវ ត្រូវតែមានការចូលរួមពី ប្រជាពលរដ្ឋដែលមានលំនៅឋានអមសងខាងផ្លូវ ក្នុងការចូលរួមដាំ មើលថែ និងថែទាំឲ្យដើមឈើ លូតលាស់បានល្អ។

បរិស្ថានបៃតង ជាចំណែកមួយនៃសោភណភាព សម្រស់របស់រាជធានីភ្នំពេញ និងអុកស៊ីហ្សែន ខ្យល់ដង្ហើម ដ៏ល្អសម្រាប់ប្រជាពលរដ្ឋតាមដងផ្លូវ។

ការប្រកាសដាំដើមឈើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ ស្ដីពីការរៀបចំផែនការ និងបែកចែកភារកិច្ច ក្នុងការដាំដើមឈើ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០៕

To Top