ភ្នំពេញ៖ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃទី៤ មិថុនានេះ បានអញ្ជើញប្រកាសតែងតាំង និងផ្លាស់ប្ដូរមុខតំណែង នាយកសាលាទ័ពជើងទឹក ។
លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ ក៏បានដឹកនាំកម្លាំងទីបញ្ជាការជួរមុខ អញ្ជើញចូលរួមពិធីប្រកាសតែងតាំង ផ្លាស់ប្ដូរមុខតំណែង នាយកសាលាទ័ពជើងទឹកនេះផងដែរ ។









