ព័ត៌មានជាតិ

ពលរដ្ឋខ្មែរ ១៥៨នាក់ នឹងចាកចេញពីទីក្រុងគូឡាឡាំពួ ត្រឡប់មកស្រុកកំណើតវិញ នៅថ្ងៃស្អែក

ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានថ្លែងថា ពលរដ្ឋខ្មែរចំនួន ១៥៨នាក់ និងជនជាតិម៉ាឡេស៊ី ២នាក់ទៀត នឹងចាកចេញ ពីទីក្រុងគូឡាឡាំពួ តាមជើងហោះហើរលេខ MH754 របស់ក្រុមហ៊ុន អាកាសចរណ៍ម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។

លោក កុយ គួង បានបញ្ជាក់ថា «ដោយមានការសហការ និងជួយសម្របសម្រួល របស់ស្ថានទូត កម្ពុជាប្រចាំប្រទេសម៉ាលេស៊ី ជើងហោះហើរលេខ MH754 របស់ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី នឹងដឹកអ្នកដំណើរពលរដ្ឋកម្ពុជា (និស្សិត និងពលករ) ចំនួន ១៥៨នាក់ និងអ្នកដំណើជនជាតិម៉ាឡេស៊ី ២នាក់ ចាកចេញពីទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ស្អែកនេះ វេលាម៉ោង 9ព្រឹក ហើយនឹងទៅដល់ ទីក្រុងភ្នំពេញនៅវេលាម៉ោង ៩៖៥០នាទី ថ្ងៃដដែល» ។

To Top