ព័ត៌មានជាតិ

ពិធីបុណ្យសាច់ឆ្កែ នៅតែបន្តធ្វើឡើង នៅក្នុងប្រទេសចិន បើទោះបីជាមានបទប្បញ្ញត្តិថ្មី ដែលការពារសត្វឆ្កែក៏ដោយ

ភ្នំពេញ ៖ ទោះបីជាប្រទេសចិន បានដកសត្វឆ្កែ ចេញពីកាតាឡុកបសុសត្វជាតិរបស់ខ្លួន នៅចុងខែឧសភាឆ្នាំ ២០២០ ដោយការហាមឃាត់ ការលក់សត្វឆ្កែរស់ និងសាច់ឆ្កែជាអាហារក៏ដោយ ក៏ពិធីបុណ្យសាច់ឆ្កែ ដែលរៀបចំជាលក្ខណៈឯកជន នៅយូលីនរយៈពេល១០ថ្ងៃ រាប់ចាប់ពី ថ្ងៃទី ២១ ខែមិថុនា។ នេះបើយោងតាម អង្គការសុខុមាលភាពសត្វពិភពលោក FOUR PAWS ។

ខណៈដែលមិនមាន អ្នករៀបចំព្រឹត្តិការណ៍ផ្លូវការ អ្នកស្រុកនៅតំបន់នោះ នៅតែបន្តប្រមូលផ្ដុំគ្នា ដើម្បីបរិភោគសាច់ឆ្កែ និងផ្លែគូលែន នៅក្នុងឱកាសនៃរដូវក្តៅ។ ដោយប្រឈមជាមួយ ការរីករាលដាលនៃជំងឺរាតត្បាតសកល (COVID-19) ដែលត្រូវបានគេសង្ស័យថា មានដើមកំណើត នៅក្នុងទីផ្សារសត្វរស់ផ្ទាល់នោះ អង្គការ FOUR PAWS អំពាវនាវឱ្យអាជ្ញាធរចិន បញ្ឈប់ការសម្លាប់សត្វឆ្កែ ខុសច្បាប់នៅយូលីន។ បន្ថែមពីលើភាពសាហាវឃោរឃៅ ដាក់សត្វយ៉ាងធ្ងន់ធ្ងរ ការសម្លាប់សត្វ ដោយមិនមានអនាម័យ វាជាកន្លែងបង្កាត់វីរុស ឆ្លងពីសត្វទៅមនុស្ស ដូច្នេះវាបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សុខភាពសាធារណៈ ទូទាំងពិភពលោក។

អ្នកសង្កេតការណ៍ ក្នុងតំបន់បានលើកឡើងថា ពិធីបុណ្យសាច់ឆ្កែ ដែលត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ ២០០៩ និងក្លាយជាពិធីមិនផ្លូវការ ចាប់តាំងពីឆ្នាំ ២០១៤ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសចិន ក្នុងឆ្នាំនេះទៀត។ មានគេរាយការណ៍ទៅ អង្គការ FOUR PAWS ថា រថយន្តដឹកទំនិញជាច្រើន ដែលផ្ទុកទៅដោយសត្វឆ្កែ បានមកដល់ទីក្រុងយូលីន ក្នុងរយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ។

ពិធីបុណ្យដ៏កក្រើក នឹងចាប់ផ្តើមនៅថ្ងៃទី ២១ ខែមិថុនា ហើយនឹងបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនា។ ក្នុងអំឡុងពេល ១០ ថ្ងៃនៃពិធីបុណ្យនេះ សត្វឆ្កែប្រមាណ ១០០០ ក្បាលនឹងត្រូវបានដង្ហែ នៅក្នុងប្រអប់ឈើចង្អៀត និងទ្រុងដែក ហើយទីបំផុតត្រូវបានសម្លាប់ចម្អិន និងបរិភោគនៅក្នុងភោជនីយដ្ឋាន នៅតំបន់នោះ។

លោកបណ្ឌិត ការ៉ាន់វី គុគ្រេចា ដែលជាពេទ្យសត្វ និងជាអ្នកគ្រប់គ្រងគម្រោង នៃយុទ្ធនាការការបញ្ចប់ ការជួញដូរសត្វឆ្កែនិងឆ្មា បាននិយាយថា “ វាជាការខកចិត្តខ្លាំងណាស់ ដែលពិធីបុណ្យនេះ ត្រូវបានអនុញ្ញាត ឱ្យបន្តដោយអាជ្ញាធរ។ ពួកគេបានជ្រើសរើស ធ្វើជាបិទភ្នែកមើលមិនឃើញ សកម្មភាពខុសច្បាប់នេះទៅវិញ។ វាបង្ហាញថា ការសម្រេចចិត្តរបស់ប្រទេសចិន ក្នុងការបញ្ឈប់ការបែងចែក សត្វឆ្កែជាបសុសត្វ គឺជាក់ស្តែងគ្រាន់តែ ជាការនិយាយមាត់ទទេប៉ុណ្ណោះ។
ប្រសិនបើអាជ្ញាធរនៅយូលីន មិនធ្វើអន្តរាគមន៍ ពួកគេនឹងមិនត្រឹមតែទទួលខុសត្រូវរួមគ្នា ចំពោះការសម្លាប់សត្វឆ្កែ រាប់ពាន់ក្បាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ដើម្បីបង្កគ្រោះថ្នាក់ ដល់សុខភាពសាធារណៈទៀតផង។ និងយុទ្ធនាការពាណិជ្ជកម្មសាច់សត្វឆ្មា។

លោកបណ្ឌិត គុគ្រេចា បានបន្ថែមទៀតថា“ លក្ខខណ្ឌគ្មានអនាម័យ ដែលសត្វឆ្កែទាំងនោះ ត្រូវបានគេឃាំងទុក និងសម្លាប់នៅឯពិធីបុណ្យ អាចបណ្ដាលនាំឱ្យមានការផ្ទុះឡើង នូវជំងឺដូចជា ជំងឺឆ្កួតជ្រូក និងជំងឺអាសន្នរោគ ក៏ដូចជាការរីករាលដាល នៃវីរុសឆ្លងពីសត្វទៅមនុស្ស ដូចជា ជំងឺកូវីដ១៩ ដែលយើងបានឃើញរួចមកហើយនោះ។ ប្រទេសចិន មានឱកាសធ្វើជាប្រទេសគំរូមួយ ជាពិសេសនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែការអនុញ្ញាត ឱ្យមានការប្រារព្ធពិធីនេះឡើង បានបង្ហាញថា ពួកគេមិនមានភាពច្បាស់លាស់ក្នុងការដោះស្រាយហានិភ័យសុខភាពដែលកើតចេញពីការជួញដូរសាច់ឆ្កែនិងឆ្មានេះឡើយ។” សត្វឆ្កែនិងឆ្មា ១០ លានក្បាល នៅត្រូវបានសម្លាប់ នៅអាស៊ីអាគ្នេយ៍ ការជួញដូរសាច់ឆ្កែនិងឆ្មា មិនមែនមាននៅតែប្រទេសចិននោះទេ។

ការសិក្សាស្រាវជ្រាវ របស់អង្គការ FOUR PAWS បានបង្ហាញថា នៅប្រទេសវៀតណាម កម្ពុជា និង ឥណ្ឌូនេស៊ី មានឆ្កែនិងឆ្មាប្រមាណ ១០ លានក្បាល ត្រូវបានសម្លាប់ យកសាច់របស់ពួកគេ ជារៀងរាល់ឆ្នាំ ទោះបីមានចំនួននៃប្រជាជនក្នុងស្រុក ដែលហូបសាច់នេះ មានចំនួនតិចតួចក៏ដោយ។ ក្នុងករណីជាច្រើន សត្វដែសជាសត្វចិញ្ចឹម ដែលត្រូវបានចោរលួចពីម្ចាស់របស់វា ត្រូវបានយកមកពន្លិចទឹក ចងក ឬចាក់ ហើយត្រូវបានគេបរិភោគ។ ដើម្បីបញ្ចប់ការជួញដូរសាច់ឆ្កែនិងឆ្មា ដោយមាននិរន្តរភាព នៅអាស៊ីអាគ្នេយ៍ អង្គការ FOUR PAWS បានចាប់ផ្តើមយុទ្ធនាការមួយ នៅថ្នាក់អន្តរជាតិនិងថ្នាក់ជាតិ។

លោកបណ្ឌិត គុគ្រេចា មានប្រសាសន៍ថា “តាមរយៈការងារ និងកិច្ចសហប្រតិបត្តិការ​ អប់រំជាមួយអាជ្ញាធរ សហគមន៍មូលដ្ឋាន និង ភាគីពាក់ព័ន្ធផ្នែកទេសចរណ៍ អង្គការ FOUR PAWS មានគោលដៅ ចង់ឲ្យរដ្ឋាភិបាលនៅអាស៊ីអាគ្នេយ៍ ណែនាំពង្រឹងនិងអនុវត្តច្បាប់ការពារសត្វ ដែលវានឹងបញ្ចប់ការចាប់សត្វឆ្កែនិងឆ្មា យកមកសំលាប់និងបរិភោគ” ។

លើសពីនេះទៀត អង្គការ FOUR PAWS គាំទ្រអង្គការសុខុមាលភាពសត្វ និងសហគមន៍ក្នុងស្រុក ជាមួយនឹងកម្មវិធីថែរក្សាសត្វអនាថា។ អង្គការ FOUR PAWS ក៏ជាផ្នែកមួយ នៃសម្ព័ន្ធភាពសុខុមាលភាពសត្វ DMFI និង ACPA ដែលការពារ ប្រឆាំងនឹងការជួញដូរ នៅអាស៊ីអាគ្នេយ៍ ក៏ដូចជាអាស៊ីសម្រាប់សម្ព័ន្ធសត្វ ដែលធ្វើការដើម្បី លើកកម្ពស់សុខុមាលភាពសត្វ ពាសពេញទ្វីបអាស៊ី៕

To Top