ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់បក្សប្រជាជនកម្ពុជា វាយតម្លៃខ្ពស់ចំពោះការដឹកនាំ របស់បក្សកុម្មុយនីស្តចិន ដែលខិតខំកាត់បន្ថយភាពក្រីក្រ របស់ខ្លួនហើយបន្តជួយដល់កម្ពុជា និងពិភពលោក

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា វាយតម្លៃខ្ពស់ចំពោះការដឹកនាំ របស់បក្សកុម្មុយនីស្តចិន ដែលបានខិតខំកាត់បន្ថយភាពក្រីក្រ របស់ខ្លួនហើយបន្តជួយដល់កម្ពុជា និងពិភពលោកដើម្បីនាំមក នូវផលប្រយោជន៍រួមទាំងអស់គ្នា។

លោក សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិកា កិច្ចការបរទេសសម្រាប់ កិច្ចសហប្រិបត្តិការអន្តរជាតិ នៃគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា មិត្តចិនខិតខំជួយខិតខំ កាត់បន្ថយភាពក្រីក្រីរបស់ខ្លួន និងនៅលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ក្នុងសត្សវត្សរ៍ថ្មីនេះ តាមរយៈគម្រោងអភិវឌ្ឍទាក់ទង ទៅនឹងគំនិតផ្តួចផ្តើម ផ្លូវមួយខ្សែក្រវ៉ាត់មួយ ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់កិច្ចសហប្រតិបត្តិការ វិនិយោគពាណិជ្ជកម្ម ក៏ដូចជាការតភ្ជាប់នូវ ហេដ្ឋរចនាសម្ព័ន្ធដែល ចូលរួមកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ។

លោកបន្តថា ក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ តាមការអនុវត្តន៍នូវទស្សនវិស័យ និងការងើបឡើងនូវ សន្តិភាពរបស់ប្រទេសចិន បានធ្វើឱ្យវិស័យសេដ្ឋកិច្ច និងសង្គមមានការជឿនលឿន បែបអច្ឆរិយៈដែលនាំឱ្យចិនក្លាយជា ប្រទេសទី២ លើពិភពលោកនៃការីកចម្រើន សេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក្រ។

លោកបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២០នេះ ប្រទេសចិនបានកាត់បន្ថយ ភាពក្រីក្រពីប្រាំពីររយសែសិបលាននាក់ ដែលនេះជាតួរលេខមួយ ដ៏អស្ចាបើប្រៀបធៀបជាមួយ ប្រទេសនៅអឺរ៉ុប គឺស្មើឬលើសប្រជាជនអឺរ៉ុបទាំងមូល ហើយប្រៀបធៀបជាមួយ ប្រទេសអាស៊ានទាំង ១០ក៏លើសផងដែរ។

លោកបញ្ជាក់ទៀតថា ប្រទេសចិនជាប្រទេសគំរូ ក្នុងការកាត់បន្ថយភាព ក្រីក្រ ដែលបានសម្រេចគោលដៅ សហវត្សរ៍របស់អង្គការ សហប្រជាតិកាលពីឆ្នាំ២០១៥។ លោកថ្លែងយ៉ាងដូច្នេះថា «នេះយើងឃើញថា ឯកឧត្តម ស៊ី ជីងពីង តាំងពីលោកកាន់តំណែង កាលពីឆ្នាំ២០១២មក រហូតមកដល់ពេលនេះ ភាពក្រីក្ររបស់ចិនកាលពីឆ្នាំ២០១៩ គឺនៅដល់តែជាង ៥លាននាក់ទេ ។ អញ្ចឹងនេះជាចំណុចពិសេសមួយ ដែលប្រទេសណាអាចធ្វើបានទេ ។ ដូច្នេះ គោលឆ្នាំ២០២០ របស់បក្សកុម្មុយនីស្ត ក៏ដូចរដ្ឋាភិបាលចិន ចង់ឱ្យបានភាពក្រីក្រធ្លាក់មក នៅកម្រឹតសូន្យហ្នឹងជាចំណុច ពិសេសបើទោះបីជាមានការ រំខានពីកូវីដដក៏ដោយ» ។

លោកបញ្ជាក់បន្ថែមថា ការធ្លាក់ចុះនូវភាពក្រីក្រី របស់ប្រទេសចិន គឺមានតួរលេខរហូតដល់ ៥៤ភាគរយ នៃចំនួនភាពក្រីក្ររបស់ ពិភពលោកទាំងមូល។ ដូច្នេះប្រទេសចិន នឹងឆ្លងនូវដំណាក់កាលមួយទៀត ឈានទៅដល់របៀបវារៈ នៃការអភិវឌ្ឍប្រកបដោយ និរន្តភាពនៅឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។ ទន្ទឹមនឹងការកាត់បន្ថយ ភាពក្រីក្ររបស់ខ្លួនឯង ចិនក៏បានចូលរួមយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ ដល់បណ្តាប្រទេសលើពិភពលោក តាមរយៈការបញ្ចេញនូវជំនួយ របស់ខ្លួនប្រមាណ ៥៧ពាន់លានដុល្លារ និងបញ្ជូនអ្នកបច្ចេកទេសស្ម័គ្រចិត្តជាង ៦០ម៉ឺននាក់ ដើម្បីជួយដល់ប្រទេសចំនួន ១៦៦ នៅលើពិភពលោក ៕

To Top