ព័ត៌មានជាតិ

វីរជនកម្ពុជា គ្មានទម្លាប់ទុកប្រទេស និងប្រជាជនចោល ទោះត្រូវប្រឈមការលំបាក ខ្លាំងយ៉ាងណាក៏ដោយ

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានលើកឡើងថា វីរជនកម្ពុជា បានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីស្វែងរកសន្តិភាព ជូនជាតិមាតុភូមិ ហើយពួកគាត់គ្មានទម្លាប់ទុកប្រទេស និងប្រជាជនចោល ទោះបីជាត្រូវប្រឈមនឹង ការលំបាកខ្លាំងក្លាយ៉ាងណាក៏ដោយ ។

សម្ដេច ទៀ បាញ់ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៩ កក្កដានេះថា វីរជនយើង បានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីស្វែងរកសន្តិភាពជូនជាតិមាតុភូមិ និងបានបន្តរក្សាការពារសន្តិភាព ដែលយើងទទួលបានយ៉ាងលំបាក ដើម្បីភាពសុខសាន្ត របស់យើងទាំងអស់គ្នា ។

សម្ដេចពិជ័យសេនា បញ្ជាក់ថា «ពួកគាត់គ្មានទម្លាប់ទុកប្រទេស និងប្រជាជនចោល បើទោះជាត្រូវប្រឈមនឹង ការលំបាកខ្លាំងក្លាយ៉ាងណា ហើយតែងតែប្តេជ្ញា មិនឱ្យជនរួមជាតិយើងណាម្នាក់ ស្លាប់ដោយអត់បាយនោះឡើយ» ៕

To Top