ព័ត៌មានជាតិ

នីតិវិធី ផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រា រួមគ្នានៅកន្លែងផ្តល់សេវា តែមួយ គ្រោងដាក់ដំណើរ ការនៅ ខែកញ្ញា

ភ្នំពេញ ៖ នីតិវិធីផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធពន្ធប្រថាប់ត្រា រួមគ្នានៅកន្លែងផ្តល់សេវាតែមួយ ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ កាត់បន្ថយពេលវេលាឲ្យមាន តម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស ត្រូវបានឯកភាព គ្នា នឹងគ្រោងដាក់ដំណើរការនៅក្នុង ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។

នេះបើតាម លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបប្រជុំពិភាក្សាការងារ ជាមួយលោក គង់ វិបុល ប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ។

ប្រជុំពិភាក្សានេះ ក្នុងគោលបំណងពិនិត្យទៅលើ លំហូរនីតិវិធីក្នុងការផ្តល់សេវាផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិយានជំនិះរួមគ្នា ប្រើ ប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារ ណការ តភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យារបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីសម្រួលដល់ ពលរដ្ឋពាក្យផ្ទេរកម្មសិទ្ធិយានជំនិះ បង់សេវា និងបង់ពន្ធប្រថាប់ត្រា ក្នុងពេលតែមួយនៅទីតាំងផ្តល់សេវាតែមួយ របស់ក្រសួងឲ្យបានលឿនរហ័ស ដើម្បីកាត់បន្ថយពេលវេលា និង នីតិវិធី ស្មុគស្មាញក្នុងការផ្តល់សេវាផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រា។ នេះគឺជាការបោះ ជំហ៊ានជាវិជ្ជមានមួយ តាមរយៈគំនិតផ្តួចផ្តើម របស់ក្រសួងសាធារណការ។

លោកទេសរដ្ឋមន្ត្រី និងលោកប្រតិភូរាជរដ្ឋាភិបាល មានសង្ឃឹមយ៉ាងមុតមាំថា បច្ចេកទេសផ្តល់សេវា តាម លំហូរចរន្តការងារដំណើរការផ្ទេរកម្មសិទ្ធិ យានជំនិះតាមប្រព័ន្ធបច្ចេកវិទ្យានេះ លំហូរចរន្តដំណើរការនីតិវិធី នៃការផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រានេះ ដោយប្រើប្រព័ន្ធបច្ចេកវិទ្យានេះ នឹងដំណើរការទៅបានយ៉ាងរលូន និងចូលរួមចំណែកយ៉ាងសំខាន់ ទៅដល់ការពង្រឹងនូវការគ្រប់គ្រង ការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងមធ្យោបាយធ្វើដំណើរ និងការគ្រប់គ្រងទិន្នន័យសន្តិសុខជាតិ ព្រមទាំងជួយពង្រឹង នូវការប្រមូលចំណូលសារពើរពន្ធផងដែរ៕

To Top