ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី១៥-១៧ កក្កដា នឹងអាចមានភ្លៀងធ្លាក់ ក្នុងក្របខណ្ឌ ស្ទើរទូទាំងប្រទេស

ភ្នំពេញ​ ៖​ ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា​ តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា នៅថ្ងៃទី ១៥-១៧ ខែកក្កដា ខ្យល់មូសុងនិរតី នឹងបក់ក្នុងល្បឿនបង្គួរ មកលើកម្ពុជា បន្ទាប់​មក នៅថ្ងៃទី ១៨-២១ ខែកក្កដា ខ្យល់មូសុងនិរតី នឹងចុះខ្សោយ ។
ស្ថានភាពបែបនេះធ្វើឱ្យ៖

១៖ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
សីតុណ្ហភាពអប្បបរមាមានពី ២៦-២៧°C
សីតុណ្ហភាពអតិបរមាមានពី ៣២-៣៤°C ។
នៅថ្ងៃទី ១៥-១៧ ខែកក្កដា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គរ ក្នុងនោះមានផ្នែកខ្លះនៃបណ្ដាខេត្តនៅភាគកណ្ដាល និងភាគខាងលើអាចមានភ្លៀងច្រើន។ បន្ទាប់ពីនោះ ភ្លៀងនឹងអាចធ្លាក់ថមថយមកក្នុងកម្រិតខ្សោយទៅមធ្យម។

២៖ បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C
សីតុណ្ហភាពអតិបរមាមានពី ៣០-៣២°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតខ្សោយទៅបង្គួរ។

៣៖ បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖
សីតុណ្ហភាពអប្បបរមាមានពី ២៦-២៧°C
សីតុណ្ហភាពអតិបរមាមានពី ៣០-៣២°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីខ្សោយទៅមធ្យម។

ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ៕

To Top