ពេលកន្លងទៅថ្មីៗនេះ មជ្ឈមណ្ឌលអភិបាលកិច្ច តាមបែបប្រជាធិបតេយ្យ និងច្នៃប្រឌិត ថ្មី Ash នៃវិទ្យាស្ថានKennedyនៃ សកលវិទ្យាល័យ ហាវ៉ាដបាន ចេញផ្សាយរបាយការណ៍ បង្ហាញ ថា ចាប់តាំងពីបានធ្វើប្រជាមតិ នាឆ្នាំ២០០៣មក អត្រាពេញចិត្ត របស់ប្រជាជនចិន ចំពោះរដ្ឋាភិបាល ស្ទើរតែត្រូវលើកកម្ពស់ ដោយគ្រប់ជ្រុងជ្រោយ ប្រជាជនចិន សម្គាល់ឃើញជា ទូទៅ ថា រដ្ឋាភិបាលកាន់តែមានសមត្ថភាព និងកាន់ តែប្រកប ដោយប្រសិទ្ធភាព ជាងពេលណាៗទាំងអស់។
របាយការណ៍បានឱ្យដឹងថា នៅឆ្នាំ ២០០៣ដែលទើបចាប់ផ្តើមធ្វើប្រជាមតិរដ្ឋាភិបាល មជ្ឈិមចិន ទទួលបាន អត្រាពេញចិត្ត ៨៦,១%ពី សំណាក់ប្រជាជន ។ ដល់ឆ្នាំ២០១៦ អត្រា ពេញ ចិត្ត បានឡើងដល់ ៩៣,១%។ ទិន្នន័យបានបង្ហាញថា ជាច្រើនឆ្នាំកន្លង មកអត្រា ពេញចិត្ត របស់ប្រជាជន ចំពោះរដ្ឋាភិបាលមជ្ឈិម គឺ លើសពី៩០% ។ ក្នុងពេលជាមួយគ្នានេះដែរ របាយការណ៍ ក៏បានបង្ហាញថា អត្រាពេញចិត្ត របស់ប្រជាជន ចំពោះ រដ្ឋបាលតំបន់ក៏ត្រូវ លើកកម្ពស់ ជាសន្សឹមៗ ផង ដែរ ។
របាយការណ៍ បានបកស្រាយពីវិស័យ ចំនួន៣ អំពីមូលហេតុ ដែលបណ្តាល ឱ្យអត្រា ពេញចិត្ត របស់ប្រជាជន ចំពោះ រដ្ឋាភិបាលកាន់តែខ្ពស់ឡើងៗ។
នៅវិស័យផ្គត់ផ្គង់ សេវាកម្ម សាធារណៈ អ្នកចូលរួម ផ្តល់ប្រជាមតិបាន ថ្លែងថា ក្នុងអំឡុងពីឆ្នាំ ២០០៥ ដល់ ២០១១ ឳកាសចូល រួមការ ធានារ៉ាប់រង សង្គមនិង គម្រោង សុខមាលភាព ដូចជាការធានារ៉ាប់រងផ្នែក ជរាភាព ជាមូលដ្ឋាន របស់បុគ្គលិក ការងារ ការធានារ៉ាប់រង ខាងសុខាភិបាល ជាមូលដ្ឋានរបស់បុគ្គលិកការងារ ឬប្រជាជននិង ការធានារ៉ាប់រង បាត់បង់ការ ងារជាដើម ត្រូវបានលើកកម្ពស់ យ៉ាងខ្លាំង ។ ការលើកកម្ពស់ បែបនេះ មានភាពកាន់ តែច្បាស់លាស់ នៅទីក្រុង តូចនិងជនបទ។
នៅវិស័យ ប្រឆាំងអំពើពុករលួយ និង ផ្តួចផ្តើមឱ្យមាន ឥរិយាបថ ស្អាតស្អំ នៅឆ្នាំ ២០១១ អ្នកចូលរួមផ្តល់ ប្រជាមតិ ចំនួន ៧១,៥%បាន សម្តែង ការ គាំទ្រ ចំពោះ វិធានការ ប្រឆាំង អំពើ ពុក រលួយ របស់ រដ្ឋាភិបាល។
នៅវិស័យ ការពារ អេកូ-បរិស្ថាន របាយការណ៍ មួយនេះ បាន បង្ហាញថា អ្នកចូល រួមផ្តល់ ប្រជាមតិ ចំនួន៧៥%បាន សម្គាល់ឃើញថា បម្រែបម្រួលអាកាសធាតុ គឺ ដោយ មកពី មូលហេតុ មនុស្សជាតិ អ្នកចូលរួម ផ្តល់ ប្រជាមតិ ចំនួនជិត ៧០%គាំទ្រ ការហូតពន្ធ លើការបញ្ចេញ ឧស្ម័នបំពុល ក្នុងក្របខណ្ឌទូទាំងប្រទេស។ របាយការណ៍ បាន បង្ហាញ ជា ពិសេសថា អត្រានេះខ្ពស់យ៉ាងឆ្ងាយ ជាងទន្នន័យ ពាក់ព័ន្ធ របស់សហរដ្ឋ អាមេរិក ៕