ព័ត៌មានជាតិ

ក្រសួងការងារ នឹងស្រាវជ្រាវ ជីវភាពរស់នៅ និងផលប៉ះពាល់ជំងឺកូវីដ-១៩ របស់កម្មករ

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងធ្វើការសិក្សាស្រាវជ្រាវស្ដីពី ស្ថានភាព រស់នៅ និងផលប៉ះពាល់នៃជំងឺកូវីដ-១៩ របស់កម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិ តស្បែកជើង ឆ្នាំ២០២០ ចាប់ពីថ្ងៃទី១៧-៣១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាពេលថ្មីៗនេះ បានឲ្យដឹងថា «អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមា នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងធ្វើការសិក្សាស្រាវជ្រាវស្ដីពី ស្ថានភាព ជីវភាពរស់នៅ និងផលប៉ះពាល់នៃជំងឺកូវីដ-១៩ របស់កម្មករ និយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ឆ្នាំ២០២០ ដែលការធ្វើអង្កេតនេះ នឹងអនុវត្ត ចាប់ពីថ្ងៃទី១៧-៣១ ខែកក្កដា ឆ្នាំ២០២០ ទៅលើគំរូសំណាក កម្មករនិយោជិត ដែលត្រូវបានជ្រើសរើស ដោយចៃដន្យ នៅតាមបណ្ដា រាជធានី-ខេត្ត។

សូមជម្រាបថា នៅកម្ពុជាមកទល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ចំនួន១៧១នាក់ ព្យាបាល បានជាសះស្បើយ ១៣៦នាក់ និងចំនួនអ្នកឆ្លងជំងឺ កូវីដ-១៩ ដែលកំពុង ព្យាបាលពេលនេះ គឺមាន៣៥នាក់ (២នាក់ជាមន្ត្រីស្ថាតទូតអាមេរិក) ៕

To Top