ស្វាយរៀង ៖ មានក្រុមហ៊ុនដឹកជ្រូកពីប្រទេសថៃ ឆ្លងកាត់មកខេត្តស្វាយរៀងរួចដឹកបន្តឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកទ្វាព្រំដែនអន្តរជាតិ ព្រៃវល្ល៍ក្នុង១ថ្ងៃចាប់ពី៦០០ក្បាលទៅ១,២០០ក្បាល ។ អ្វីដែលគួរឲ្យព្រួយបារមណ៍គឺជ្រូក ដែលឈឺអន់និងងាប់ខាងវៀតណាម មិនទទួលឲ្យយកចូលទៅប្រទេសវៀតណាម គឺត្រូវក្រុមឈ្មួញលក់ឲ្យឡដ៍សត្តឃាត ប្រលះសាច់លក់ចែកចាយតាមផ្សារលក់បន្តទៅឲ្យប្រជាពលរដ្ឋខេត្តស្វាយរៀងបរិភោគ ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ ការបែកធ្លាយរឿងអាជីវករទិញជ្រូកឈឺអន់ និងងាប់ដឹកដាក់តាមឡដ៍សត្តឃាតលក់ ចែកចាយតាមផ្សារនេះកើតឡើងនៅព្រឹកថ្ងៃទី១៩កក្កដា២០២០នៅភូមិព្រៃវល្ល៍ ឃុំថ្មី ស្រុកកំពង់រោទ៌។
ទាក់ទិនករណីនេះលោកយស់ ស៊ីម អាយុ៥៥ឆ្នាំជាម្ចាស់ចំណតផ្ទេរជ្រូកឆ្លងដែនទៅប្រទេសវៀតណាម នៅចំណុចប្រឡាយទាហ៊ាន ស្ថិតនៅភូមិព្រៃវល្ល៍ ឃុំថ្មីស្រុកកំពង់រោទ៌ ខេត្តស្វាយរៀងបានឲ្យដឹងថា ជ្រូករបស់ក្រុមហ៊ុនលោកឧកញ៉ា ជឹមសុខ គឺមានច្បាប់អនុញ្ញាតិដឹកជ្រូករស់ពីប្រទេសថៃ ចូលមកកម្ពុជាដឹកឆ្លងកាត់ឆ្លងដែនទៅប្រទេសវៀតណាម ក៏ប៉ុន្តែក្រុមហ៊ុនបានដឹកជ្រូកមកចូលចំណត ដើម្បីពិនិត្យសុខភាពរួចផ្ទេរថយន្តដឹកបន្ត ទៅប្រទេសវៀតណាម។ហើយពេលមានជ្រូកអន់សុខភាពខ្សោយនិងងាប់ខាងវៀតណាម មិនទទួលយកនិងមិនឲ្យដឹកចូលទៅប្រទេសវៀតណាមទេ។ ដូច្នេះជ្រូកអន់និងងាប់ដែលវៀតណាម មិនយកគឺក្រុមហ៊ុនលោកឧកញ៉ា ជឹមសុខ បានលក់ទៅឲ្យឡដ៍សត្តឃាតស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមឈ្មោះស៊ីម វ៉ា ភេទប្រុស អាយុ៣៧ឆ្នាំម្ចាស់ឡដ៍សត្តឃាតស្រុកស្វាយទាបបានឲ្យដឹងថា ពិតជាមានក្រុមអាជីវករដឹកជ្រូករស់ជ្រូកងាប់មកចូលឡដ៍សត្តឃាតមែន ក៏ប៉ុន្តែមិនដឹងគេដឹកមកពីណាទេ គឺលោកម្ចាស់ឡដ៏ គ្រាន់តែមានទីតាំងឲ្យអាជីវករគេយកជ្រូកមកកាប់យក តម្លៃជ្រូក១ក្បាល៨,០០០រៀលគោ១ក្បាល១៥,០០០រៀលប៉ុណ្ណោះ គាត់គ្មានស៊ិទ្ធិសួរនាំ ដេញគេមិនឲ្យយកជ្រូកងាប់ចូលមកកាប់សាច់នោះទេ។ហើយម្ចាស់ជ្រូក គេយកមកចូលឡដ៏ គេមានកម្មកររបស់គេ ធ្វើហើយគេដឹកយកទៅវិញ គាត់យកតែថ្លៃឈ្នួលឡដ៏ ចំពោះការពិនិត្យសុខភាពសត្វគឺពេទ្យសត្វស្រុកស្វាយទាបអ្នកចុះមកពិនិត្យ។ ហើយឡដ៏សត្តឃាតស្រុកស្វាយទាបកាប់សាច់ជ្រូក ក្នុង១ថ្ងៃ១០ក្បាលទៅ១៥ក្បាល។ចំណែកកម្មករពិឃាដសត្វជ្រូកបានឲ្យដឹងថា គឺមានជ្រូករស់ ជ្រូកងាប់ គេយកឲ្យធ្វើ ចាក់ក និងកោស សម្អាតគ្រឿងក្នុង ក្នុង១ក្បាល២ម៉ឺនរៀល។
ទាក់ទិនករណីនេះដែរ លោកសុខ សានី មន្ត្រីពេទ្យសត្វស្រុកស្វាយទាប បានឲ្យដឹងថា លោកចុះពិនិត្យនៅឡដ៏សត្តឃាត នៅវេលាម៉ោង៣និង០០នាទីទៀបភ្លឺដល់ម៉ោង៨ព្រឹក ក៏ប៉ុន្តែបើអាជីវករពិឃាត្តសត្វបន្ថែមលោកមិនបានដឹងទេ ហើយសត្វជ្រូកក្រុមអាជីវករដឹកមកពីណាក៏លោកមិនបានដឹងដែរ ក៏ប៉ុន្តែកន្លងមក បានលិចឮថា មានឈ្មួញយកជ្រូកពីចំណតស្រុកកំង់រោទ៌មកកាប់នៅក្នុងឡដ៌សត្តឃាត និងកាប់តាមផ្ទះរួចចែកចាយដឹកលក់តាមម៉ូតូនៅតាមភូមិ។ ជាក់ស្តែងនៅក្នុងឡដ៏សត្តឃាតស្រកស្វាយទាបគឺមានកាប់ជ្រូកបន្ថែមដោយគ្មានមន្ត្រីពេទ្យសត្វពិនិត្យនិងជ្រូកដឹកចេញពីចំណតជ្រូកព្រៃវល្ល៍ដាក់ក្នុងឡដ៏សត្តឃាតរបស់ឈ្មោះស៊ឹមវ៉ាជាច្រើនក្បាលក៏ប៉ុន្តែជ្រូកងាប់ជាច្រើនក្បាលមិនឃើញមានដឹកចូលក្នុងឡដ៏ទេ។
ចំណែកលោកប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបានមានប្រសាសន៍ថា ក្រុមហ៊ុនគេមានអាជ្ញាបណ្ណ័ដឹកជ្រូកថៃឆ្លងកាត់ប្រទេសកម្ពុជាទៅប្រទេសវៀតណាមមានលិខិតបញ្ជាក់ពិនិត្យសុខភាពសត្វពីមន្ត្រីជំនាញពេទ្យសត្វថៃនិងមន្ត្រីជំនាញកម្ពុជាហើយពេលដឹកជ្រូកមកដល់ចំណតព្រៃវល្ល៍យើងមានមន្ត្រីចុះទៅពិនិត្យកាត់ស្តុក។ចំពោះជ្រូកអន់និងជ្រូកងាប់ខាងវៀតណាមគេមិនទទួលឲ្យដឹកចូលប្រទេសវៀតណាមទេហើយបើដឹកត្រឡប់ទៅប្រទេសថៃវិញក៏មិនអាចដែរ ទើបក្រុមហ៊ុនសម្រេចលក់ឲ្យឡដ៏សត្តឃាតស្រុកស្វាយទាបកាប់សាច់ចែកចាយលើទីផ្សារប្រសូតិ។ហើយជ្រូកដែលអន់សុខភាពខ្សោយនេះពុំមានជម្ងឺទេគឺដឹកផ្លូវឆ្ងាយក្តៅទើបអន់ហើយជ្រូកងាប់៥ក្បាល១០ក្បាលតែងតែមានគឺងាប់ដោយដឹកឆ្ងាយ ចង្អៀតក្នុងរថយន្តមួយគ្រឿងដឹក៣០០ក្បាលទើបមានងាប់គឺមិនមែនងាប់ដោយមានជម្ងឺទេទើបមន្ត្រីយើងអនុញ្ញាតិឲ្យកាប់សាច់លក់បានបើសាច់ស្អុយហើមខូចក៏មិនអនុញ្ញាតិឲ្យកាប់សាច់លក់ដែរ។
ទាក់ទិនករណីខាលើនេះដែរលោកឧកញ៉ាជឹមសុខបានឲ្យដឹងថាជ្រូកហ្នឹងនាំចូលមកតាមខេត្តបាត់ដំបង ច្រកភ្នំដីនាំពីប្រទេសថៃទៅវៀតណាមតាមមាត់ច្រកព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងយើងមានឯកសារនាំចេញ ឆ្លងកាត់ពីក្រសួងកសិកម្មត្រឹមត្រូវ៕