ភ្នំពេញ ៖ ក្នុងឱកាសលោកកឹម សុខា បានចុះទៅតាមបណ្តាមួយចំនួននៅកម្ពុជាលោកបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលស្វាគមន៍រូបលោកជាហូរហែរ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោកកឹម សុខា បានថ្លែងថា “ខ្ញុំសូមថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះសង្ឃ និងបងប្អូនជនរួមជាតិ មកពីរាជធានី ខេត្តមួយចំនួនដែលកន្លងមកបាននិមន្ត និងអញ្ជើញមកសួរសុខទុក្ខខ្ញុំព្រះករុណា ខ្ញុំនៅគេហ ដ្ឋានផ្ទាល់ និងចំពោះព្រះសង្ឃបងប្អូនដែលបានស្កាត់ មកជួបសួរសុខទុក្ខដោយសម្តែងនូវមនោសញ្ចេតនានឹករលឹកក្រៃលែងចំពោះរូបខ្ញុំ នៅពេលដែលខ្ញុំធ្វើ ដំណើរទៅតាមបណ្តាខេត្តមួយចំនួននាពេលថ្មីៗនេះ ទោះបីមិនមានការជូនដំណឹង ឬផ្សព្វផ្សាយក៏ដោយ”។
លោកកឹម សុខាបង្ហាញអារម្មណ៍ថា នៅតែមាន ក្តីនឹករលឹក ចង់ជួប ចង់ស្តាប់ និងចង់និយាយឆ្លើយឆ្លងសួរសុខទុក្ខជាមួយពលរដ្ឋនៅទីកន្លែងនានាបន្តទៀត ឲ្យតែមានឱកាស៕









