ភ្នំពេញ ៖ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣ គិតរហូតមកដល់ពេលនេះគឺសម្រេចបានប្រមាណជាង ៧០%ហើយ ដែលគ្រោងនឹងបញ្ចាប់នៅក្នុងឆ្នាំ២ ០២២ ។ នេះបើតាមការផ្សព្វផ្សាយរបស់ ហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន នាថ្ងៃ២០ កក្កដា។
ទោះបីជាពេលនេះ បញ្ហាជំងឺកូវីដ-១៩កំពុងរាតត្បាតដែលធ្វេីឲ្យប៉ះពាល់ដល់ សេដ្ឋកិច្ចជាតិខ្លះក៏ដោ យ ក៏សកម្មភាពសាងសង់កំណាត់ផ្លូវជាតិលេខ៣ នៅតែបន្តកសាងយ៉ាងសកម្មឲ្យបានចប់ទៅតាមគម្រោងផែនការ។
ផ្លូវជាតិ លេខ ៣ គឺពិតជា មាន សារៈសំខាន់ សម្រាប់ ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ អ្នកទេសចរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទពី ភ្នំពេញ ទៅកាន់ ខេត្ត ព្រះសីហនុ ផងដែរ៕


