ភ្នំពេញ៖ នាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងទឹក អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នេះ បានអនុញ្ញាត្តឲ្យលោក វរសេនីយ៍ឯក សាលីម៉ាអ៊ីមភើរាល (SHALIMAR IMPERIAL) នាយការិយាល័យយោធាហ្វីលីពីនប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹកជ្រោយចង្វារ។
ក្នុងឱកាសនោះ លោកនាយឧត្ដមនាវី ទៀ វិញ ស្វាគមន៍ចំពោះបេសកកម្មការទូត របស់លោក វរសេនីយ៍ឯក សាលីម៉ារ អ៊ីមភើរាលនៅកម្ពុជា ដោយ សង្ឃឹមថា នឹងមានកិច្ចសហការល្អជាមួយគ្នា។
ក្នុងជំនួបនេះដែរ នាយឧត្ដមនាវី ទៀ វិញ ក៏បានរំលឹក នូវសាមគ្គីភាពយូរអង្វែង រវាងកម្ពុជា និងហ្វីលីពីន ព្រមទាំងថ្លែងអំណរគុណ ចំពោះភាវរកិច្ចនាឱកាសនេះ ។
ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក សាលីម៉ា អ៊ីមភើរាល បានសំដែងការអំណរគុណ ចំពោះលោកនាយឧត្ដមនាវី ទៀ វិញ ដែលបានអនុញ្ញាតឲ្យរូបលោក ចូលជួបសម្តែង ការគួរសម៕



