Covid-19

នាយករដ្ឋមន្រ្តី៖ កូវីដ១៩ ធ្វើឲ្យប៉ះពាល់កម្រិតណាមួយ តែមិនអាចសម្លាប់កម្ពុជាឡើយ

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករ នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវនាព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កូវីដ១៩ ធ្វើឲ្យប៉ះពាល់កម្រិតណាមួយ តែមិនអាចសម្លាប់សេដ្ឋកិច្ចកម្ពុជាឡើយ ដូច្នេះយើងត្រូវប្រែក្លាយ ពីវិបត្តិទៅជាឱកាសតាមរយៈ ការបង្កើនផលិតកម្មស្បៀង ព្រោះបរទេសអាចកាត់បន្ថយ ការបញ្ជាទិញសម្លៀកបំពាក់ និងសម្ភារផ្សេងៗ តែមិនអាចកាត់បន្ថយការ ទិញស្បៀងច្រកក្រពះបានឡើយ ។

To Top