ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា កិច្ច ប្រជុំ ក្រុម ការងារ យន្តការ ត្រីភាគី បូក សម្រាប់ ពិភាក្សាធ្វើ វិសោធនកម្ម ច្បាប់ ស្ដីពី ការ ងារ នៅតែមានគោលជំហរ ខុស ៗគ្នា នៅឡើយ។
ប៉ុន្តែទោះបីជាយ៉ាងណាលោកថា នឹងខិតខំ ប្រឹងប្រែង បង្រួម ចំណុច ខុស គ្នា ឲ្យ នៅ តូច ឫ ឈាន ទៅ ឯកភាព គ្នា មុន ដាក់ ជូន រាជរដ្ឋាភិបាល និង ស្ថាប័ន និតិបញ្ញត្តិ អនុម័ត ។ នេះជាប្រសាសន៍របស់លោកក្នុង កិច្ច ប្រជុំ ក្រុម ការងារ យន្តការ ត្រីភាគី បូក សម្រាប់ ពិភាក្សា ធ្វើ វិសោធនកម្ម ច្បាប់ ស្ដីពី ការ ងារ នៅថ្ងៃ ទី ២១ ខែ កក្កដា ឆ្នាំ ២០២០។
លោក អុិត សំហេង បញ្ជាក់ ថា “មក ទល់ ពេល នេះ ជំហរ ភាគី នីមួយៗ នៅ ខុស គ្នា។ តាម រយៈ ការ ពិភាក្សា យេីង ខិតខំ ប្រឹងប្រែង បង្រួម ចំណុច ខុស គ្នា ឲ្យ នៅ តូច ឫ ឈាន ទៅ ឯកភាព គ្នា មុន ដាក់ ជូន រាជរដ្ឋាភិបាល និង ស្ថាប័ន និតិបញ្ញត្តិ អនុម័ត “។
រដ្ឋមន្ត្រី ជឿជាក់ លើ យន្ត ការ ត្រីភាគី ខិតខំ រក តំណោះស្រាយ សមស្រប ដែល អាច ទទួល យក បាន ពី គ្រប់ ភាគី នឹង ដេីម្បី ធានា បង្កើត ការងារ ប្រាក់ ចំណូល របស់ កម្មករ នយោជិត ក្នុង បរិបទ នៃ ផលវិបាក ដោយ ជំងឺកូវីដ ១៩។
លោកថា បន្ទាប់ ពី កិច្ច ប្រជុំ នេះ នឹង មាន កិច្ច ប្រជុំ ពីរ លេីក ទៀត គឺ នា ថ្ងៃទី ២ ខែ សីហា និង ចុង ខែ សីហា ឆ្នាំ ២០២០។
សេចក្ដី ព្រាង ច្បាប់ នេះ រៀបចំ ឡើង តាម អនុសាសន៍ សម្ដេច តេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី កម្ពុជា ក្នុង វេទិកា រាជរដ្ឋាភិបាល និង វិស័យ ឯកជន កាល ពី ថ្ងៃ ២៩ មិនា ឆ្នាំ ២០២០ ដែល បាន ដាក់ ចេញ វិធានការ កែ ទម្រង់ ជា កញ្ចប់ សំដៅ ពង្រឹង ភាព ប្រកួតប្រជែង និង ជម្រុញ ពិពិធកម្មសេដ្ឋកិច្ច លេីប្រធានបទ ចំនួន ១៥ ។ ក្នុង នោះ ការ កែសម្រួល ច្បាប់ ស្ដីពី ការ ងារ គឺ ជា អទិភាព មួយ ក្នុង វិស័យ ការងារ ។
វិសោធនកម្មនេះ ធ្វើឲ្យក្រុមសហជីពមិន សប្បាយចិត្តនោះទេ ព្រោះពួកគេអះអាងថា បិទសិទ្ធិសេរីភាពពួកគេមិនឲ្យជំទាស់លើ ករណីអ្វីមួយ៕