ព័ត៌មានជាតិ

បុរសខ្មែរម្នាក់ ស្លាប់ក្នុងបន្ទប់ ធ្វើចត្តាឡីស័ក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ភ្នំពេញ ៖ បុរសក្មេងម្នាក់ ដែលជាជនជាតិខ្មែរ អាយុ ២១ឆ្នាំ កំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលធ្វើចត្តាឡីស័ក អនុវិទ្យាល័យស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានបាត់បង់ជីវិត ក្នុងបន្ទប់ធ្វើចត្តាឡីស័ក កាលពីរាត្រីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ។ នេះបើតាមការផ្សព្វផ្សាយ របស់ទូរទស្សន៍បាយ័ន BTV។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ បានប្រាប់BTVថា បុរសម្នាក់នោះ ជាពលករនៅប្រទេសម៉ាឡេស៊ី ហើយបានធ្វើដំណើរ ឆ្លងកាត់ប្រទេសថៃ មុនចូលមកដល់កម្ពុជាវិញ ។ ចំពោះមូលហេតុឲ្យពិតប្រាកដ ដែលបណ្តាលឲ្យបុរសនោះស្លាប់ លោកប្រធានមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ កំពុងធ្វើការត្រួតពិនិត្យ ដោយរង់ចាំព័ត៌មាន ជាក់លាក់សិន។

ចំពោះលោកស្រី ឱន វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏មិនទាន់បញ្ជាក់អ្វីដែរ ។ លោកស្រីថា បើមាបព័ត៌មានអ្វីថ្មី នឹងជម្រាប់ប្រាប់បន្ថែមទៀត៕

To Top