ស្វាយរៀង ៖ យុវជន៣នាក់ ជិះម៉ូតូមួយគ្រឿង បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង ១០:០៥ នាទី នៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ១ ចន្លោះគឺឡូម៉ែត្រ លេខ ១៤៩-១៥០ឋិតនៅក្នុងភូមិកំពោតប្រោស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងទិសដៅបញ្ច្រាសទិសគ្នា ត្រូវបានសមត្ថកិច្ច បង្ហាញអត្តសញ្ញាណ ហើយពីរនាក់នៅខេត្តស្វាយរៀង និងម្នាក់ទៀតនៅខេត្តព្រៃវែង។
សមត្ថកិច្ចនគរបាលក្រុងបាវិត បានឲ្យដឹងថា មានម៉ូតូមួយគ្រឿងជិះគ្នា ០៣ នាក់ ម៉ាកនិច ពណ៏ ទឹកប្រាក់ ពាក់ផ្លាកលេខ ស្វាយរៀង1N-0213 បើកបរដោយទី១ ឈ្មោះ ឃួន ចន្ថន ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រៃគៀវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង (ស្លាប់នៅកន្លែងកើតហេតុ) និង អ្នករួមដំណើរ ០២ នាក់ទៀត មានឈ្មោះដូចខាងក្រោម :-
ទី២. ឈ្មោះ ឆោ ធារិទ្ធ ភេទប្រុស អាយុ ១៦ ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅក្នុងភូមិព្រៃព្នៅ១ ឃុំព្រៃព្នៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង (ស្លាប់នៅកន្លែងកើតហេតុ) ។
ទី៣. ឈ្មោះ ផន សុផាន់ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែ មុខរបរកសិករ មានទីលំនៅក្នុងភូមិគោកស្រម៉ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង (រងរបួសធ្ងន់)។
បើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកប៉ះរថយន្តមួយគ្រឿងទៀត ម៉ាកស៊ីណា ពណ៏ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2AP-1992 បើកបរដោយឈ្មោះ (មិនស្គាល់អត្តសញ្ញាណ) ក្នុងទិសដៅពីកើតទៅលិច រួចក៏បានខ្ទាតមកប៉ះរថយន្ត ម៉ាកហាយឡេនឌឺមួយគ្រឿងទៀតដែរ កំពុងធ្វើដំណើរស្របទិសគ្នា ពីទិសខាងលិចទៅកើត (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ)។
បច្ចុប្បន្នអ្នករងបួស ត្រូវបានសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង រីឯសាកសព ត្រូវបានសមត្ថកិច្ចយើងប្រគល់ ទៅអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ មូលហេតុ បណ្តាលមកពីអ្នកបើកម៉ូតូប្រជែង ។
មធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចយើងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់៕



