ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស (គ.ជ.ប.ជ) នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២០ នេះនាទីស្ដីការក្រសួងមហាផ្ទៃ បានអញ្ជើញបើក សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ថ្នាក់ជាតិលេីកទី២កម្រិតថ្នាក់ដឹកនាំស្ដីពីកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់(GCM)។
សូមជម្រាបថា កតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ គឺជាក្របខណ្ឌទូលំទូលាយទីមួយ របស់អង្គការសហប្រជាជាតិដែលត្រូវបានអនុម័តតាមរយៈកិច្ចការពិភាក្សា អន្ដររដ្ឋាភិបាល ដើម្បីធ្វើឲ្យកិច្ចសហការអន្ដរជាតិមានភាពល្អប្រសើរ ក្នុងអភិបាលកិច្ចទេសន្ដរប្រវេសន៍ជាសកលនិងត្រូវបានឯកភាពគាំទ្រដោយមហាសន្និបាតអង្គការសហប្រជាជាតិ ដែលប្រារព្ធឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងញ៉ូយ៉កដែលមានសមាជិកចូលរួមចំនួន១៥២ប្រទេស៕ដោយ ៖ អេង ប៊ូឆេង




