ព័ត៌មានជាតិ

កម្ពុជាបន្តដេញជនអន្តោប្រវេសន៍វៀតណាម ៤៨នាក់ និងហាមមិនឲ្យចូលមកវិញ៣ឆ្នាំ

ភ្នំពេញ ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរ ជាតិបាវិត នៃនាយកដ្ឋានច្រកទ្វារទី២ បានធ្វើការ បណ្តេញចេញជនអន្តោប្រវេសន៍វៀតណាមចំនួន ៤៨នាក់ តាមប្រកាសក្រសួងមហាផ្ទៃ ដោយហាម ឃាត់ចូលវិញរយៈពេល៣ឆ្នាំ។

នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP)នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

ឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា ជនជាតិ វៀតណាមទាំង ៤៨នាក់ (ស្រី៣នាក់) ត្រូវបានកម្លាំង នាយកដ្ឋានស៊ើបអង្កេត សហការជាមួយស្នងការដ្ឋាន នគរបាលខេត្តកោះកុង ដឹកនាំ និងសម្របសម្រួលផ្នែកច្បាប់ ពីតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង ចុះបង្រ្កាប-ឃាត់ខ្លួន កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅស្រុកស្រែអំបិល ខេត្តកោះកុង ពាក់ព័ន្ធនឹងបទល្មើសលួចឆ្លងដែន-ស្នាក់នៅ និងធ្វើការងារដោយខុសច្បាប់។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះកម្ពុជា បានធ្វើការ បណ្ដេញជនបរទេសខុសច្បាប់ ជិត២ម៉ឺននាក់ កាលពីពេលថ្មីៗនេះ សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្ដេជ្ញា ចិត្ត បណ្ដេញជនអន្តោប្រវេសន៍(ខុសច្បាប់)ឲ្យទាន់សភាពការចេញពីកម្ពុជាឲ្យអស់ ៕

ដោយ៖ធី លីថូ

To Top