ភ្នំពេញ ៖ នៅក្នុងខែសីហា ឆ្នាំ២០២០នេះ ស្ថានទូតអាមេរិក នឹងផ្តោតលើចំណងផ្នែកមនុស្សធម៌ ដែលធ្វើឲ្យអាមេរិក និងកម្ពុជាបន្ត មានទំនាក់ទំនងជាមួយគ្នាល្អ ដែលជាផ្នែកមួយ នៃការរំលឹក រវាងប្រទេសទាំង២ដល់ខួបលើកទី ៧០ នៃទំនាក់ទំនងការទូត។ នេះបើតាមការចេញផ្សាយរបស់ USAID ប្រចាំកម្ពុជានៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។
USAID រៀបរាប់ទៀតថា ក្នុងពេលដែលជនភៀសខ្លួនកម្ពុជា ចង់វិលត្រឡប់មកផ្ទះគេវិញ ប្រជាជនអាមេរិក បាន ផ្តល់ធនធានផ្សេងៗ ដូចជាស្បៀងអាហារ ទីជម្រក និងទឹកស្អាត ដល់ជំរំជាច្រើន នៅតាមព្រំដែនខ្មែរ ថៃ។
ក្នុងនោះ លោក យិញ យ៉ា ដែលនៅពេលនោះ នៅជាកុមារានៅឡើយ នៅតែចងចាំស្លាកសញ្ញាចាប់ដៃគ្នា របស់ទីភ្នាក់ងារជំនួយអាមេរិក USAID ដែលមាននៅ លើគ្រឿងផ្គត់ផ្គង់ដែលគាត់ និងគ្រួសារគាត់បានទទួល នៅក្នុងជំរំ។
ពេលនេះ លោក យ៉ា គ្រប់គ្រងអង្គការមួយ ដែលជួយសមាជិក នៃសហគមន៍ របសគាត់ ដោយមានជំនួយ ពីទីភ្នាក់ងារ USAID ៕