ភ្នំពេញ ៖ លោករ៉ុង ឈុន ត្រូវបានតុលាការ ចោទប្រកាន់ពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខ សង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ។
ក្រោយចោទប្រកាន់ លោករ៉ុង ឈុន ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការតាមនីតិវិធី ។
លោករ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និង ជាប្រធានសហភាពសហជីពកម្ពុជា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅផ្ទះរបស់លោក នាម៉ោង៩យប់ថ្ងៃ៣១ កក្កដា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោករ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ចោទថា «ការបោះបង្គោលព្រំដែន ពីលេខ១១៤ ដល់លេខ១១៩ មានភាព មិនប្រក្រតីច្រើន ដែលធ្វើឲ្យពលរដ្ឋ បាត់បង់ដីអាស្រ័យផល ទៅខាងភាគីយួនជាច្រើនហិកតា ហើយបើគិតពីបន្ទាត់ព្រំដែនចាស់ មកដល់ការបោះបង្គោលឡាក់ និងបង្គោលរណបថ្មី បានចូលមកប្រហែល ៥០០ម៉ែត្រក្នុងដីកម្ពុជា… ។ ខ្សែបន្ទាត់ព្រំដែន ចេះតែរំកិលបន្តិចម្តងៗ ចូលមកក្នុងទឹកដីកម្ពុជា ប្រមាណ ៣គីឡូម៉ែត្របច្ចុប្បន្ននេះ “៕