ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ នគរបាលខេត្តនាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ បានច្រានចោល នូវការផ្សាយរបស់គណនេយ្យ ហ្វេសប៊ុកចំនួន២គឺ “ស្រីណុច online shop” និង “បង សយ” ដែលហាក់មានចេតនាបំពុលសង្គម ជាពិសេសខេត្តព្រះសីហនុតែម្តង ដោយយករូបភាពឆ្នាំចាស់ អំពីទឹកជន់លិចក្នុងខេត្ត យកមកផុសបំពុលជាថ្មីនៅថ្ងៃ២ សីហា ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ដោយមានកិច្ចខិត្តខំប្រឹងប្រែង របស់គណៈបញ្ជារការឯកភាពខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្រោមការចង្អុលបង្ហាញ ពីប្រមុខរាជរដ្ឋាភិបាល ផ្តោតសំខាន់លើហេដ្ឋារចនាសម្ព័ន ជាពិសេសប្រព័ន្ធបង្ហូរលូ រហូតមកដល់ពេលនេះ ទោះបីជាមានភ្លៀងធ្លាក់ឥតឈប់ឈរ ក៏ពុំមានការជនលិចណាមួយ គួរឲ្យកត់សម្គាល់ទេ។
ដូច្នេះទេលោកឧត្តមសេនីយ៍ស្នងការ ឲ្យម្ចាស់គណនេយ្យទាំង២ ចេញមកទទួលខុសត្រូវ និងសារភាពកំហុសដោយចេតនា បំពុលសង្គមណាមួយ ជាពិសេសខេត្តព្រះសីហនុតែម្តង ។
បើមិនដូច្នេះទេ ជំនាញសមត្ថកិច្ចរបស់ស្នងការដ្ឋាន នគរបាលខេត្តនឹងស្រាវជ្រាវ លើករណីនេះដែរ៕

