ព័ត៌មានជាតិ

បុរស២នាក់ ដែលរត់ចេញពី មណ្ឌលធ្វើចត្តាឡីស័ក នៅខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ច បាននាំខ្លួនមកវិញហើយ

ភ្នំពេញ៖ មនុស្ស២នាក់ ទើបត្រឡប់មកពីប្រទេសម៉ាឡេស៊ី ដែលបានរត់ចេញពី មណ្ឌលធ្វើចត្តាឡីស័ក នៅខេត្តព្រៃវែង កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ត្រូវបាន កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រកឃើញ និងបានធ្វើការអប់រំណែនាំ និងក៏បាននាំខ្លួនត្រឡប់ មកកន្លែងធ្វើចត្តាឡីស័កវិញផងដែរ ។

បុរសទាំង២នាក់នេះ ទី១៖ឈ្មោះ កំសត់ វិស័យ អាយុ២១ឆ្នាំ និងទី២៖ឈ្មោះ ចន កំសាន អាយុ៣២ឆ្នាំ។

សូមបញ្ជាក់ជូនថា មនុស្សទាំង២នាក់ ដែលបានរត់ចេញពីកន្លែង ធ្វើចត្តាឡីស័កនេះ បានត្រឡប់មកពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ ពួកគេត្រូវបានមន្ដ្រីសុខាភិបាល យកសំណាកទៅពិនិត្យ ចំនួន៣លើកមកហើយ ពោលនៅថ្ងៃទី២៣, ២៦, ២៩កន្លងទៅ ហើយនៅថ្ងៃទី០៦ ខែសីហា នឹងត្រូវយកសំណាក ទៅពិនិត្យបន្ដទៀត ប៉ុន្ដែស្រាប់តែពួកគេ រត់ចេញនៅថ្ងៃនេះតែម្ដង។ កន្លងទៅក៏ធ្លាប់មានករណី អ្នករត់ចេញពីមណ្ឌលធ្វើចត្ដាឡីស័កផងដែរ ប៉ុន្ដែត្រូវសមត្ថកិច្ចរកឃើញ នឹងនាំមកបន្ដតាមដានសុខភាពវិញ រហូតដល់ថ្ងៃកំណត់ ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។

សូមបញ្ជាក់ថា កម្ពុជាបានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ សរុបទាំងអស់ចំនួន២៤១ អ្នកកំពុងសម្រាកព្យាបាល មានចំនួន៤១នាក់។ចំណែកអ្នកជាសះស្បើយ មានចំនួន២០០នាក់៕

To Top