ភ្នំពេញ ៖ ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំដល់ប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិទាំងអស់ ត្រូវផ្សាយព័ត៌មានដែលមានភាពច្បាស់លាស់ ប្រភពត្រឹមត្រូវ ដើម្បីផ្តល់ជាប្រយោជន៍ និងការធ្វើសេចក្តី សម្រេចចិត្តត្រឹមត្រូវរបស់អ្នកស្តាប់ និងអ្នកទស្សនា។យោងតាមការចេញផ្សាយ ក្រសួងព័ត៌មាន។
ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា «សូមជំរុញដល់ប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិទាំងអស់ កុំផ្សាយនូវរាល់ព័ត៌មានដែលមិនច្បាស់លាស់ ដោយមិនត្រូវធ្វើការអត្ថធិប្បាយ បន្ទោសនៅពេលមិនច្បាស់ចំពោះព័ត៌មាននោះ ហើយលើកមកនិយាយ ដែលនេះជាប្រការមិនត្រឹមត្រូវនោះទេ»។
លោកបន្ដថា ប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ ត្រូវតែផ្សាយព័ត៌មានណាពិត ត្រឹមត្រូវ ជឿទុកចិត្តបាន ទើបធ្វើឲ្យទស្សនិកជន និងអ្នកស្តាប់អាចទទួលយកបាននូវរាល់ការផ្សាយ ។លោក ជំរុញឲ្យប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ ត្រូវបន្តពង្រឹងប្រសិទ្ធិភាពនៃការផ្សាយរបស់ខ្លួនឲ្យកាន់តែល្អប្រសើរដែលមានកម្មវិធីថ្មីៗ និងកម្មវិធីអប់រំ ចំណេះដឹងដែលមានការទាក់ទាញ ផ្តល់សារៈ ប្រយោជន៍សម្រាប់សារធារណៈជនទូទៅ៕




