ព័ត៌មានជាតិ

ឪពុកតិរច្ឆាន ចាប់រំលោភកូនស្រី បង្កើត២នាក់ ជាច្រើនដង

ភ្នំពេញ ៖ ២នាក់បងប្អូនស្រី ត្រូវបានឪពុកចិត្តតិរច្ឆាន ចាប់រំលោភតាំងពីក្មេង មកដោយគ្មានត្រាប្រណី ដល់កូនស្រីឡើយ ។ នេះបើតាមហ្វេសប៊ុក របស់លោកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិក មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាននីតិសម្បទា។

នៅពេលសួរនាងថា ហេតុអ្វីមិនស្រែក ឬប្រាប់ម្តាយ? “នាងប្រាប់ថា ស្រែកឯណាបើកាំបិត គាត់ភ្ជុងកខ្ញុំជាប់ បើខ្ញុំប្រាប់គេ ឬប្រាប់ម៉ែ គាត់នឹងសំលាប់ម្តាយ និងប្អូនខ្ញុំចោលទាំងអស់។ ខ្ញុំខ្លាចពុកខ្ញុំណាស់ គាត់ផឹកស្រាវាយធ្វើបាបខ្ញុំ និងម៉ែរាល់ថ្ងៃ” ។ នេះជាសំណេរក្មេងរងគ្រោះ។

បើតាមហ្វេសប៊ុកលោកស្រី ម៉ម សុម៉ាលី ដកស្រងសំដីក្មេងស្រីមកបន្តថា “នៅថ្ងៃនោះពុកផឹកស្រា ទាត់ ម៉ែចំកញ្ចឹងករហូតម៉ែសន្លប់ ពេលម៉ែសន្លប់ គាត់មកចាប់ខ្ញុំរំលោភ ។ ខ្ញុំខំស្រែករើបំរាស់ គាត់វៃខ្ញុំហើយយកកាំបិតភ្ជុងកខ្ញុំ ។ ខ្ញុំលើកដៃសំពះពុក ពុកអើយអាណិត កូនផង កុំធ្វើបាបកូនទៀត ខ្ញុំកូនពុកណាពុក ។ ពុកខ្ញុំគាត់មិនស្តាប់ទេ គាត់មើលទូរស័ព្ទបណ្តើរចាក់ចំរៀងលឺៗ ហើយគាត់រំលោភខ្ញុំ ចំពោះមុខប្អូនប្រុសស្រីខ្ញុំ ។ ខ្ញុំរើខ្លាំង ៗ ម៉ែប្រហែលដឹងខ្លួន ពីសន្លប់ គាត់ស្រែក ពីក្រៅមកថា ពុកវាធ្វើអីកូន ពុកឆ្លើយថា គ្មានធ្វើអីទេ នៅឲ្យស្ងៀមបើហ៊ានចេញ មកអញកាប់សំលាប់ទាំងអស់គ្នា គាត់ឆ្លើយបណ្តើរធ្វើសកម្មភាពរំលោភខ្ញុំបណ្តើរ ។

ក្នុងហ្វេសប៊ុកលោកស្រី មិនបានបញ្ជាក់ពីអាសយដ្ឋាន និងឈ្មោះក្មេងស្រីរងគ្រោះទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ធ្លាប់បានលើកឡើងថា នឹងមិនលើកលែង ឲ្យជាដាច់ខាត ចំពោះសកម្មចាប់រំលោភលើស្រ្តី ជាពិសេសឪពុករំលោភកូន ត្រូវតែយកមកផ្តន្ទាទោស ឲ្យទាល់តែបាន៕

To Top