ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានផ្តល់ដំណឹង នៅរសៀលថ្ងៃទី៥ សីហានេះ ឲ្យដឹងថា តបតាមការស្នើសុំរបស់និស្សិត ចំនួន ៣២ នាក់ ស្ថានទូតបានធ្វើការ និងសហការជាមួយអាជ្ញាធរថៃ និងកម្ពុជា ជាពិសេសច្រកទ្វារព្រំដែនអន្តរជាតិ ខ្លងលឹក-ប៉ោយប៉ែត ជួយសម្រួល ដំណើរមាតុភូមិនិវត្តន៍និស្សិតខ្មែរ ដែលបានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ពីសាកលវិទ្យាល័យ ចំនួន១៦ នៅប្រទេសថៃ ឲ្យត្រឡប់មកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាពហើយ។ នេះបើយោងតាម ទូរទស្សន៍ជាតិកម្ពុជា៕


