ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះ រាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជសារជូនចំពោះ នាយឧត្តមសេនីយ៍ MICHEL AOUN ប្រធានាធិបតី នៃសាធារណរដ្ឋលីបង់ ដើម្បីចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយ ចំពោះសោកនាដកម្មដ៏រន្ធត់ ក្នុងឧបទ្ទវហេតុនៃការផ្ទុះឆេះដ៏ខ្លាំងក្លាចេញពីឃ្លាំងស្ដុក អាម៉ូញ៉ូមនីត្រាត នៅកំពង់ផែមួយ ក្នុងរដ្ឋធានីបេរូត នៃប្រទេសលីបង់ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ បណ្តាលឲ្យមានការបាត់បង់ អាយុជីវិត និងការរងរបួសប្រជាពលរដ្ឋលី បង់ជាច្រើនពាន់នាក់៕




