ភ្នំពេញ៖ អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បាននិងកំពុង ធ្វើសន្និសីទសារព័ត៌មានស្តីពី វិធានការជំរុញផលិតផលកសិកម្ម ទៅកាន់ទីផ្សារពិភពលោក។
សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជន ឱ្យបានយល់ច្បាស់ អំពីចក្ខុវិស័យ ព្រមទាំង វិធានការនានា របស់រាជរដ្ឋភិបាលកម្ពុជា ក្នុងការជំរុញផលិតផលកសិកម្ម ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការប្រកួតប្រជែងក្នុងតំបន់ និងនៅលើពិភពលោក ក្នុងឱកាសនៃកាលានុវត្តភាព ដើម្បីជំរុញឱ្យបាននូវ កំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាភាពល្អប្រសើរឡើង នៃជីវភាពរស់នៅ របស់ប្រជាកសិករកម្ពុជា៕ដោយ៖ធី លីថូ

