ព័ត៌មានជាតិ

វេជ្ជៈបណ្ឌិត ទៅ មឹុងពាំនាំនូវអំណោយមនុស្សធម៌សាខា កាកបាទក្រហមចែកជូនពលរដ្ឋចំនួន២ស្រុក ស្មើរ៦១គ្រួសារ ដែលរងគ្រោះដោយសារ ខ្យល់កន្រ្តាក់

កោះកុង : នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២០ លោកវេជ្ជ ទៅ មឹុង ប្រធានមន្ទីរសុខាភិបាលខេត្តនិងជាអនុប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបានដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខា សហការជាមួយ អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកបាន នាំយក អំណោយមនុស្សធម៌ទៅផ្តល់ជូន គ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់ចំនួន ២ស្រុក គឺមណ្ឌលសីមា ស្រុកគីរីសាគរ ដែលរងគ្រោះកាលពីថ្ងៃទី២ ទី៣ ខែសីហា ឆ្នាំ២០២០ ចំនួន ៦១គ្រួសារ ស្មើនឹង៦១ខ្នងផ្ទះ ស្ថិតស្រុកមណ្ឌលសីមា ស្រុកគីរីសាគរខេត្តកោះកុង ។

ក្នុងឱកាសនេះលោកវេជ្ជៈ ទៅ មឹុង បានថ្លែងឲ្យដឹងថា៖ ផលប៉ះនៃគ្រោះមហន្តរាយធម្មជាតិបាតុភូតផ្គរ រន្ទះ ព្យុះភ្លៀងខ្យល់កន្ត្រាក់ដែលមាន ឈ្មោះសីុនឡាគូរនេះដែលធ្វើឲ្យផ្ទះបងប្អូនររងផលប៉ះពាល់ដូចជាបើុងដំបូលផ្ទះបងប្អូន អាជ្ញាធរមានការសោកស្តាយយ៉ាងខ្លាំងដែល លំនៅដ្ឋានបងប្អូនប្រឈមនិង ការខូចខាតនូវខ្យល់កន្រ្តាក់សីុនឡាគូនេះ តែអ្វីសំណាងបំផុត បងប្អូនមិនមានជួបគ្រោះថ្នាក់ដល់អាយុជីវិត។

លោកវេជ្ជៈបណ្ឌិតបានថ្លែងបន្តថាទោះបីបងប្អូនជួប បញ្ហាយ៉ាងណាក៍ដោយក៍ក្រុមការងារសាខាកាកបាទកម្ពុជាចុះជួយដោះស្រាយ បងប្អូនជានិច្ចដោយមិនថានៅទីជិតឬឆ្ងាយយប់.ថ្ងៃ ព្យុះភ្លៀងឡើយឲ្យតែក្រុមការងារទទួលបាន ព័ត៌មានក្រុមការងារចុះដល់ទីតាំងនោះភ្លាមៗដោយមិនប្រកាន់ពូជសាសន៍ពណ៌សប្បុរឬនិន្នាការនយោបាយបក្សណាមួយឡើយ។ ការចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះក្នុងគ្រានោះលោកក៍បានពាំនាំនៅមតិផ្តាំផ្ញើរពីចំងាយរបស់លោកស្រីមិថុនា ភូថង អភិបាលខេត្តនិងមត្តិផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខរបស់បង ប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។ ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិតបាន អំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីបាតុភូតខ្យល់ កន្ត្រាក់ ផ្គរ រន្ទះ រលក សមុទ្រធំៗខ្ពស់ៗ។ ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនឈាម ព្រមទាំងចេះសម្អាត អនាម័យជុំវិញខ្លួន ជាពិសេសត្រូវចេះការពារខ្លួន និង កាត់បន្ថយហានិភ័យពីការឆ្លង ពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សម្ភារៈដែលសាខាផ្តល់ជូនរួមមាន ៖ អង្ករ២៥គក្រ មីុម៉ាម៉ា១កេះ គ្រឿងឧបភោគបរិភោគរួមនិងថវិកាមួយចំនួន និងហ្វីប្រូស៊ីម៉ងត៍និងស័ង្កសី ឆ្លើយតបទៅតាមទំហំនៃការខូចខាតជាក់ស្តែង។

To Top