ព័ត៌មានជាតិ

សម្ដេច ស ខេង ណែនាំមន្រ្តីក្រសួង ឲ្យបំពេញមុខងារ សាធារណៈ និងការប្រកបវិជ្ជាជីវៈជាមេធាវី

ភ្នំពេញ ៖ ដើម្បីជៀសវាងការបំពេញ មុខងារសា ធារណៈផង និងប្រកបវិជ្ជាជីវៈជាមេធាវីផង សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ បានធ្វើការណែនាំ ចំពោះមន្ដ្រីរាជការ ចំណុះក្រសួងត្រូវជ្រើស រើសយកការបំពេញមុខងារ ជាអ្នករាជការសាធារណៈ ឬប្រកបវិជ្ជាជីវៈជាមេធាវី។

ក្នុងសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃ ចេញផ្សាយថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ដ្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចំណុះក្រសួងមហាផ្ទៃ ដែល ប្រកប វិជ្ជាជីវៈជាមេធាវី ត្រូវធ្វើសំណើរទៅគណៈមេធាវីកម្ពុជា ដើម្បីស្នើសុំ ស្ថិតក្នុងស្ថានភាព មេធាវីសុំមិនប្រកបវិជ្ជាជីវៈ ឬសុំនៅក្រៅបញ្ជីនៃគណៈ មេធាវីស្របតាមគោលការណ៍ បែបបទនីតិវិធី និងច្បាប់ជាធរមាន។

បន្ទាប់ពីបានសេចក្ដីសម្រេចស្ដីពី ការអនុញ្ញាតឲ្យដាក់ក្នុងស្ថានភាព ភាពមេធាវីសុំមិន ប្រកប វិជ្ជាជីវៈ ឬសេចក្ដីសម្រេចស្ដីពីការដាក់ ឲ្យនៅក្រៅបញ្ជីសាម៉ីមន្ដ្រីរាជការ ត្រូវថតចម្លងសេចក្ដីសម្រេចនោះ ជូនអង្គភាពសាម៉ី និងអង្គភាព គ្រប់គ្រងបុគ្គលិក ដើម្បីតម្កល់ទុកជាឯកសារ និងងាយស្រួលក្នុងការគ្រប់ គ្រងទិន្នន័យមន្ដ្រីរាជការ ដែលមានវិជ្ជាជីវៈជាមេធាវី។

មន្ដ្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំណុះ ក្រសួងមហាផ្ទៃ ដែលមានបំណងប្រកប វិជ្ជាជីវៈជាមេធា វីត្រូវដាក់ពាក្យ ស្នើសុំលាឈប់ពីអ្នករាជការ សាធារណៈស្រប តាមគោល ការណ៍បែបបទនីតិវិធី និងច្បាប់ជាធរមាន។

ក្នុងករណីមិនចង់លាឈប់ ពីអ្នករាជការសាធារណៈ សាមីខ្លួនអាចដាក់ពាក្យស្នើសុំ ស្ថិត ក្នុងភាពទំនេរគ្មានបៀវត្ស ដើម្បីទៅប្រកបវិជ្ជាជីវៈជាមេធាវី ស្របតាមគោលការណ៍ បែបបទនីតិវិធី និងច្បាប់ជាធរមាន។ គ្រប់អង្គភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចំណុះ ក្រសួងមហាផ្ទៃ ត្រូវចាត់ឲ្យមានការស្រាវជ្រាវ និងរៀបចំបញ្ជីឈ្មោះ មន្ដ្រីរាជការ ដែល ប្រកបវិជ្ជាជីវៈជាមេធាវី ខណៈកំពុង បំពេញមុខងារក្នុងក្រប ខ័ណ្ឌមន្ដ្រីរាជការ ស៊ីវិល មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ។ បន្ទាប់ពីបានរៀបចំ បញ្ជីឈ្មោះមន្ដ្រីរាជការ ដែលប្រកបវិជ្ជាជីវៈជាមេធាវី រួចហើយ ប្រធានអង្គភាពសាមី និងអង្គភាពគ្រប់គ្រងបុគ្គលិក ត្រូវផ្សព្វផ្សាយខ្លឹមសារសេចក្ដីនាំនេះ ដើម្បីពង្រឹង ការអនុវត្តន៍ ច្បាប់ និងលិខិតបទដ្ឋានជាធរមាន៕

ដោយ ៖ អេង ប៊ូឆេង

To Top