ព័ត៌មានជាតិ

ក្រុមសន្តិភាព នារីអន្តរជាតិ ថ្លែងអំណរគុណមជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល

ភ្នំពេញ ៖ សាខា Jeonbuk នៃក្រុមសន្តិភាពនារីអន្តរជាតិ (IWPG) បានថ្លែងអំណរគុណដល់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ចំពោះការផ្សព្វផ្សាយ ពីបញ្ហាកូវីដ១៩ ដើម្បីឲ្យប្រជាពលរដ្ឋ បានជ្រាបច្បាស់អំពីជំងឺនេះ ។

ជាបន្តសូមអានលិខិតទាំងស្រុងដូចតទៅ៖

DAP News ជាទីរាប់អាន!

ការស្វាគមន៍ពីសាខា Jeonbuk នៃក្រុមសន្តិភាពនារីអន្តរជាតិ (IWPG) ។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកដែលតែងតែខិតខំផ្តល់ នូវការផ្សព្វផ្សាយប្រកប ដោយភាពត្រឹមត្រូវនិង យុត្តិធម៌ ក្នុងពេលដែលការរីករាលដាល នៃវីរុស COVID-១៩ មិនបានបញ្ឈប់នៅផ្នែកជាច្រើន នៃពិភពលោក។

សូមអរគុណ ចំពោះការរាយការណ៍ព័ត៌មាន ដែលពោរពេញដោយក្តីសង្ឃឹមថា មនុស្សដែលបានជាសះស្បើយ នៅព្រះវិហារ Sinchonji នៅប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមបរិច្ចាគប្លាស្មា ដើម្បីបង្កើតការព្យាបាល។

ដោយសារព័ត៌មាននេះ ត្រូវបានផ្សព្វផ្សាយដល់ប្រទេសកម្ពុជា និងពិភពលោក តាមរយៈ DAP News មានមនុស្សជាច្រើនកំពុងរស់នៅដោយក្តីសង្ឃឹម។

សូមអរគុណម្តងទៀត ចំពោះ DAP News ដែលបានធ្វើឱ្យមនុស្សអាចមើលឃើញ ដោយមានបេសកកម្ម របស់ប្រព័ន្ធផ្សព្វផ្សាយ និងសុបិន្តអំពីពិភពលោក ដែល មានសុវត្ថិភាពនិងសន្តិភាព។

យើងសង្ឃឹមថា DAP News នឹងបន្តជឿនលឿន រីកចម្រើនទៅមុខទៀត៕

To Top