ព័ត៌មានជាតិ

ខេត្តសៀមរាប កំពុងរៀបចំលម្អ ដើម្បីទទួលភ្ញៀវជាតិ-អន្តរជាតិ ថ្ងៃឈប់ខាងមុខ

ភ្នំពេញ ៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងសាខាកាក បាទក្រហមកម្ពុជា កំពុងរៀបចំតុបតែងលម្អស្ទឹងសៀមរាប ចាប់ពីអតីតស្ពានមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់ ដើម្បីធ្វើឲ្យមានសោភ័ណភាពកាន់តែ ស្រស់ត្រកាល ក្នុងការទទួលស្វាគមន៍ភ្ញៀវ ទេសចរជាតិ អន្តរជាតិសម្រាប់ថ្ងៃឈប់ខាងមុខចាប់ពីនៅថ្ងៃទី១៧-២១ សីហា ឆ្នាំ២០២០។

ការរៀបចំលម្អរស្ទឹងនេះដែរ គឺត្រូវរៀបចំយ៉ាងណា ដើមី្បរំលេចនូវសោភ័ណភាពសម្រស់បៃតងនៅតាមដងស្ទឹង និង រុក្ខវិថីនានាក្នុងក្រុង នាពេលរាត្រីឲ្យកាន់ តែមានការទាក់ទាញ អារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ដែលនឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ។

កម្មវិធីពេលនោះរួមមាន៖
១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ
២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២
៣.កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប
៤.ផ្សារទឹក
៥.ផាប់ស្ទ្រីត
៦.កម្មវិធីជិះកង់
៧.កម្មវិធីកីឡាវាយកូនហ្គោល
៨.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន
៩.ផ្ទាំងទស្សនីយភាពសិល្បៈ៕

To Top