ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ បាននិងកំពុងអញ្ជើញ ប្រកាសចូលកាន់មុខតំណែង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ។
សូមជម្រាបថា លោក ឆែម សាវុធ ឋានន្ដរស័ក្តិឧត្តមអគ្គានុរក្សថ្នាក់លេខ១ ត្រូវបានប្រកាសឱ្យចូលកាន់ មុខតំណែងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ជំនួស លោក ចាន់ គឹមសេង ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ តែងតាំងមុខតំណែងថ្មី ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ៕
ដោយ ៖ អេង ប៊ូឆេង